បរទេស៖ នាថ្មីៗនេះតារាសម្ដែងលោក Henry Cavill ដែលប្រិយមិត្តជាច្រើនគាំទ្ររូបលោកដោយសារវត្តមានសម្ដែងរបស់លោកនៅក្នុងខ្សែភាពយន្តល្បីមួយចំនួនដូចជា Man of Steel (Superman), Batman vs Superman, Zack Snyder's Justice League, The Witcher និង Mission: Impossible ជាដើមគឺលោកបានបង្ហាញមិត្តស្រីថ្មីរបស់លោកជាផ្លូវការនៅលើបណ្ដាញសង្គមរបស់លោកជាមួយនឹងរូបភាព និងសារដែលបានសរសេរយ៉ាងផ្អែមល្ហែមថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតមែនហើយនារីដែលនៅក្នុងរូបភាពរបស់លោក Henry Cavill បានបង្ហោះនោះគឺមានឈ្មោះថា Natalie Viscuso ដែលមានអាយុ ៣១ឆ្នាំ ហើយកាលពីឆ្នាំ២០០៥ មានវត្តមាននៅក្នុងខ្សែភាពយន្តភាគរឿង My Super Sweet 16 របស់ស្ថានីយប៉ុស្តិ៍ MTV ដែលជាប៉ុស្តិ៍ដ៏ល្បីមួយ។
គួរអោយដឹងដែថា បើយោងតាមបណ្ដាញសង្គមការងារ LinkedIn កញ្ញា Viscuso បច្ចុប្បន្នគឺជាអនុប្រធានទូរទស្សន៍ និងឌីជីថលស្ទូឌីយូ (Vice President of Television and Digital Studios) នៅក្រុមហ៊ុន Legendary Entertainment ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននៅពីក្រោយការផលិតនូវខ្សែភាពយន្តរឿង Man of Steel និងរឿង Enola Holmes របស់លោក Henry Cavill នេះផ្ទាល់តែម្ដង។
យ៉ាងណាមិញព័ត៌មានស្នេហារបស់ Henry Cavill នេះត្រូវបានគេដឹងតៗគ្នាដោយតាំងតែពីថ្ងៃអង្គារសប្តាហ៍មុន Cavill និង Viscuso ត្រូវបានគេប្រទះឃើញកាន់ដៃគ្នានៅពេលពួកគេពាក់ម៉ាសការពារដើរជាមួយសុនខ (ឆ្កែ) របស់គាត់ឈ្មោះ Kal នៅទីក្រុងឡុងប្រទេសអង់គ្លេសមកម្លេះ៕