ខ្លាចម្ជុល​មែន​ទេ? គន្លឹះទាំង៥ នេះ អាចជួយអ្នកឱ្យលែង​ខ្លាច​ម្ជុល​បាន​

//s9.kh1.co/47/4723597448338257b00dbc08e18629a3dea019c1.jpg
យល់ដឹង

 ១៣-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

​ខ្លាចម្ជុលមែនទេ? គន្លឹះទាំង៥ នេះ អាចជួយអ្នកឱ្យលែងខ្លាចម្ជុលបាន

យល់ដឹង៖ គ្រាន់តែគិតអំពីម្ជុល ប្រហែលជាគ្រប់គ្រាន់ដែលធ្វើឱ្យអ្នកស្បថលែងចង់ទៅជួបគ្រូពេទ្យទៀត។ ប្រសិនបើអ្នកមានគំនិតបែបនេះ ខាងក្រោមគឺជាគន្លឹះណែនាំសំខាន់ៗមួយចំនួនសម្រាប់អ្នក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ប្ដូរការគិតរបស់អ្នកឡើងវិញ

វាអាចស្តាប់ទៅស្រួល ប៉ុន្តែពិបាកធ្វើ តែសូមពិចារណាថា ភាពខ្លាច គឺជារឿងដែលមិនសមហេតុផលបំផុត។ ត្រូវរំឮកខ្លួនអ្នកថា ការឈឺចាប់ដែលកើតពីការចាក់ ឬចេញឈាមគឺកើតឡើងតែមួយភ្លេតប៉ុណ្ណោះ។

រូបតំណាង
រូបតំណាង

២. ព្យាយាមកុំបារម្ភ

វិធីប្រាកដនិយមមួយដើម្បីធ្វើឱ្យខ្លួនអ្នកធុញថប់នឹងការចាក់ថ្នាំបង្ការរោគគឺការព្រួយបារម្ភអំពីវាឥតឈប់ឈរនៅប៉ុន្មានថ្ងៃនិងប៉ុន្មានសប្តាហ៍មុន។ ប៉ុន្តែការបារម្ភនោះមិនមានអ្វីក្រៅតែពីបង្កើនការភ័យខ្លាចនិងធ្វើឱ្យខ្លួនឯងកាន់តែមិនចង់ចាក់វ៉ាក់សាំង។

រូបតំណាង
រូបតំណាង

៣. ប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នក

ពេលខ្លះការមើលរូបភាពម្ជុលឬសូម្បីតែកាន់ម្ជុល (នៅក្នុងទីតាំងដែលមានសុវត្ថិភាពត្រួតពិនិត្យនៅការិយាល័យវេជ្ជបណ្ឌិតឬឱសថស្ថាន) អាចជួយអ្នកឱ្យយកឈ្នះការភ័យខ្លាចបាន។ នៅពេលដែលអ្នកកាន់តែមានអារម្មណ៍ស៊ាំវា អ្នកនឹងមិនសូវភ័យខ្លាច វាអាចជួយអ្នកឱ្យបោះជំហានទៅមុខទៀត។

រូបតំណាង
រូបតំណាង

៤. ពិចារណាការព្យាបាល

ក្នុងករណីធ្ងន់ធ្ងរសម្រាប់អ្នកខ្លាចម្ជុល អ្នកប្រហែលជាត្រូវការជំនួយពីអ្នកពិគ្រោះយោបល់ជំនាញឬអ្នកព្យាបាលរោគដែលមានអាជ្ញាប័ណ្ណ។ ដោយប្រើវិធីសាស្រ្តដូចជាការព្យាបាលអាកប្បកិរិយាស្មារតី (CBT) អ្នកជំនាញសុខភាពផ្លូវចិត្តទាំងនេះអាចជួយអ្នកឱ្យគ្រប់គ្រងលើការភ័យខ្លាចរបស់អ្នក។

រូបតំណាង
រូបតំណាង

៥. ចាក់ថ្នាំ

ការព្យាបាលដ៏ល្អបំផុតសម្រាប់ការភ័យខ្លាចម្ជុលអាចជាការចាក់ថ្នាំបង្ការរោគ ហើយបង្ហាញថាខ្លួនអ្នកអាចធ្វើវាបាន៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T