បរទេស៖ គ្រូបង្វឹកក្រុម Chelsea លោក Thomas Tuchel ជឿថាក្រុមរបស់គាត់នឹងឈ្នះពាន UEFA Champion League។ ក្រុមតោខៀវ Chelsea បាននាំមុខ Porto ២-០ កាលពីជើងទី១ វគ្គ៨ក្រុមចុងក្រោយ(១ភាគ៤) នៃពានរង្វាន់ UEFA Champion League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Thomas Tuchel បាននិយាយថា៖
ខ្ញុំមកទីនេះដើម្បីឈ្នះពាន ខ្ញុំមកទីនេះដើម្បីឈ្នះការប្រកួត។ វាគឺដល់ពេលហើយ។ និយាយឲ្យស្មោះត្រង់ទៅ ពួកយើងគួរតែមានពេលនិយាយគ្នាយូរជាងនេះ។ ថ្ងៃស្អែកពួកយើងត្រូវប្រកួត ហើយអត់មានការប្រកួតណាពិបាកជាងការប្រកួតបន្ទាប់ទេ។
លោកបន្តទៀតថា អ្នកនឹងរកអត់ឃើញទេ បើឱ្យរកក្រុមដែលអត់ចង់ឡើងទៅវគ្គបន្ទាប់នោះ។ វាអត់មានអ្វីត្រូវលាក់បាំងទេ ទាំងវប្បធម៍នៃការលេង ទាំងរបៀបលេង ក្រុមមួយនេះហើយ(Chelsea) ដែលគួរឈ្នះពាននិងឈ្នះរាល់ការប្រកួតនោះ៕



