ចប់! កីឡាករកើតកូវីដច្រើនពេកក្លិប Aguilas ត្រូវបង្ខំចិត្តលេងតែ៧នាក់ទល់១១នាក់ ហើយ លទ្ធផលវិញ...

//s9.kh1.co/58/580fca9706c9fc995a60472b5d23894b2b3f0db2.jpg
កីទ្បា

 ១៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្លិប Rionegro Aguilas បានចាញ់ ក្លិប Boyaca Chico ក្នុងលទ្ធផល៣ទល់នឹង០

កូឡុំប៊ី៖ ក្លិបនៃលីគកំពូលកូឡុំប៊ី Rionegro Aguilas ត្រូវបង្ខំចិត្តចូលរួមប្រកួតទល់នឹងក្លិប Boyaca Chico ដោយមានកីឡាករត្រឹមតែប្រាំពីរនាក់បន្ទាប់ពីកីឡាករនៅក្នុងក្រុមមានវិជ្ជមានកូវីដ-១៩ ដល់ទៅ១៦នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិប Rionegro Aguilas
ក្លិប Rionegro Aguilas

ជាការពិតណាស់ អ្វីដែលគួរឲ្យស្ញើចសរសើរនោះ គឺ ក្រុម Aguilas អាចទប់ទល់មិនឲ្យមានគ្រាប់បាល់កើតឡើងរហូតដល់ទៅ៥៧នាទី។ ការប្រកួតត្រូវបានផ្អាកបន្ទាប់ពីកីឡាកររបស់ Aguilas គឺ ខ្សែការពារ Giovanny Martinez​ បានរង់របួស និង មិនអាចបន្តការប្រកួតបាននៅក្នុងនាទី៧៩ ហើយ ក្រុមក៏តម្រូវឲ្យចាញ់ ៣ទល់នឹង០ ដោយសារមានចំនួនកីឡាករតិចពេកនៅលើទីលានពោលមានតែ ៦នាក់ប៉ុណ្ណោះ។

បញ្ជីឈ្មោះកីឡាករទាំង៧នាក់របស់ក្លិប Rionegro Aguilas
បញ្ជីឈ្មោះកីឡាករទាំង៧នាក់របស់ក្លិប Rionegro Aguilas

គួរបញ្ជាក់ដែរថា ក្រុម Aguilas ត្រូវបង្ខំចិត្តចូលរួមការប្រកួតទោះមានសមាជិកត្រឹម៧នាក់ក្តី គឺ ដើម្បីគេចពីការពិន័យរបស់សហព័ន្ធបាល់ទាត់កូឡុំប៊ីក្នុងការមិនចូលរួមការប្រកួត៕

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T