ស្រស់​ស្អាត​មិន​ធម្មតា ពេជ្រ សូលីកា គ្រងឈុត​ជា​ព្រះនាង «មណ្ឌា​ទេវី» បុត្រីទី៤ នៃកបិលមហាព្រហ្ម

//s9.kh1.co/17/1747c05da6ddef113f84a1860a94581af26438ef.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកនាង ពេជ្រ សូលីកា បានបង្ករភាពភ្ញាក់ផ្អើលមួយនៅក្នុងគណនីបណ្តាញសង្គមរបស់ខ្លួន ដោយបានបង្ហោះនូវរូបភាព​ប៉ុន្មាន​​សន្លឹកជាមួយនឹងការគ្រងឈុតទេវតា

បើទោះជាមានបញ្ហាកូវីដ១៩ ដែលជារឿងគួរឲ្យបារម្ភ​ក្តី ក៏បងប្អូនប្រជាជនខ្មែយើងមិនភ្លេចពីពិធីបុណ្យចូល​ឆ្នាំ​ប្រពៃណី​​កាន់តែកៀកចូលមកដល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរកាលពីពេលថ្មីៗនេះតារាចម្រៀង ក៏ដូចជាតារាសម្តែងក្នុងផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សូលីកា បានបង្ករភាពភ្ញាក់ផ្អើលមួយនៅក្នុងគណនីបណ្តាញសង្គមរបស់ខ្លួន ដោយបានបង្ហោះនូវរូបភាព​ប៉ុន្មាន​សន្លឹកជាមួយនឹងការគ្រងឈុតទេវតា ដែលមើលទៅពិតជាស្រស់ស្អាត ដោយ​មាន​អមជាមួយ Caption រៀបរាប់​អំពី​ព្រះនាមរបស់ទេពធីតាឆ្នាំថ្មីនេះផងដែរ។

ក្នុង Caption នោះបានសរសេរដូច្នេះថា៖ 

មហាសង្រ្កានឆ្នាំថ្មីឆ្នាំឆ្លូវព្រះនាង**មណ្ឌាទេវី** ជាបុត្រីទី៤នៃកបិលមហាព្រហ្ម ដែលត្រូវយាងចុះមកបន្តដំណែងថែរក្សារជម្ពូទ្វីបបន្ទាប់ពីទេវតាឆ្នាំចាស់ នឹងចូលមកដល់នៅថ្ងៃ ពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០២១ វេលាម៉ោង ៤:០០នាទីព្រហាម(យាមទី៧)។🇰🇭⚜️ទ្រង់អម្ពរ ពណ៌អន(ខៀវព្រលែត ឬ ផ្ទៃមេឃ)
⚜️ទ្រង់អម្ពរ ពណ៌អន(ខៀវព្រលែត ឬ ផ្ទៃមេឃ)
⚜️សៀតផ្កា ចម្ប៉ានៅព្រះការណ៍(ត្រចៀក)
⚜️ភក្សាហារ ទ្រង់សោយ សប្បិ(ទឹកដោះថ្លា)
⚜️ព្រះហស្ថស្តាំទ្រង់ អញ្ជុល(ម្ជុល) ព្រះហស្ថឆ្វេងទ្រង់យដ្ធិ(ឈើច្រត់)
⚜️គង់ផ្ទុំបិទព្រះនេត្រលើខ្នង គទ្រភៈ(សត្វលា)
សូមអោយឆ្នាំថ្មី ផុតគ្រោះ ផុតទុក្ខ ជៀសឆ្ងាយផុតទុក្ខពី ជម្ងឺ កូវីដ-19 សូមអោយអ្វីៗប្រែត្រលប់មកដូចដើមប្រសើរឡើងវិញ សូមអោយបងប្អូនដែលកំពុងសម្រាកព្យាបាល ដោយសារជម្ងឺ កូវីដ-19 អោយឆាប់ជាសះស្បើយ🙏🏻
សូមអោយឆ្នាំថ្មី នាំយកមក លាភជ័យ លាភសំណាង សុខភាពល្អ សំណាងល្អ ជួបជុំតែមនុស្សល្អៗ ឈ្នះអស់មារសត្រូវពេញមួយឆ្នាំ នឹង គ្រប់ៗឆ្នាំរហូតទៅ 🙏🏻
សាធុ សាធុ សាធុ 🙏🏻🙏🏻🙏🏻

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T