ដូចការគិតមែន! លោក Raiola បានចេញមុខបញ្ជាក់ពីអនាគតរបស់ Haaland ច្បាស់ហើយ

//s9.kh1.co/88/88fb98c6b4f4411967ad7e64fda65ec79ac9bf99.jpg
កីទ្បា

 ១៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Raiola បានចេញមុខបញ្ជាក់ថា Dortmund នឹងមិនមានបំណងក្នុងការលក់ Haaland នៅក្នុងរដូវក្តៅខាងមុខនេះទេ។

អឺរ៉ុប៖ ភ្នាក់ងារផ្ទាល់ខ្លួនរបស់កីឡាករ Erling Haaland លោក Mino Raiola បានចេញមុខមកបញ្ជាក់ថា ក្លិប Borussia Dortmund នឹងមិនមានបំណងក្នុងការលក់ចំពោះខ្សែប្រយុទ្ធសញ្ជាតិន័រវែសនៅក្នុងរដូវក្តៅខាងមុខនេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Erling Haaland
Erling Haaland

ជារួម នាយកបច្ចេកទេសផ្នែកកីឡារបស់ក្លិបលោក Michael Zorc បានសង្កត់ធ្ងន់ថា ក្លិប Dortmund មិនចង់ចំណាយទឹកប្រាក់ដើម្បីរកកីឡារដ៏ទៃមកជំនួសតារាឆ្នើមរបស់ពួកគេទេ បន្ទាប់ពីលោក Raiola និងឪពុករបស់គេ បានជួបប្រជុំជាមួយនឹងអ្នកតំណាងរបស់ក្លិប Real Madrid និង Barcelona នៅទឹកដីអេស្ប៉ាញ។

Erling Haaland
Erling Haaland

លោក Raiola បានថ្លែងប្រាប់គេហទំព័រ SPORT1 យ៉ាងដូច្នេះថា៖

ខ្ញុំអាចបញ្ជាក់បានថា ខ្ញុំបានពិភាក្សាជាមួយនឹងក្លិប Dortmund។ លោក Michael Zorc បានពិភាក្សាច្បាស់លាស់ហើយ គឺក្លិប Dortmund មិនចង់លក់ Haaland នៅក្នុងរដូវក្តៅនេះទេ។ ខ្ញុំពិតជាមានការគាំទ្រ និង គោរពចំពោះជម្រើសបែបនេះ ប៉ុន្តែមិនមែនមានន័យថាខ្ញុំមានការយល់ព្រមដោយស្វ័យប្រវត្តិនោះទេ។ Dortmund មានការច្បាស់លាស់អំពីទស្សនៈវិស័យរបស់ពួកគេ។ ពួកយើងមានការឯកច្ឆន្ទទាំងអស់គ្នា។ វាមិនមានការជំទាស់អ្វីទេរវាងយើង និង Dortmund។ ប្រាកដណាស់មិនមានទេ៕

  លោក Mino Raiola 
Mino Raiola 
Mino Raiola 

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T