Arsenal ត្រៀមជះលុយ ១៥លានផោនទិញយកខ្សែប្រយុទ្ធម្នាក់មកជំនួសកន្លែង Lacazette

//s9.kh1.co/ad/ad8435c6496a09512c78612ab360239543cc78a9.jpg
កីទ្បា

 ១៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រុមកាំភ្លើងធំ Arsenal កំពុងកំណត់យកខ្សែប្រយុទ្ធរបស់ក្រុម Celtic គឺកីឡាករ Odsonne Edouard ដើម្បីជំនួសកន្លែងដ៏មានសក្តានុពលរបស់ខ្សែប្រយុទ្ធ Alexandre Lacazette ។

បរទេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថាក្រុមកាំភ្លើងធំ Arsenal កំពុងកំណត់យកខ្សែប្រយុទ្ធរបស់ក្រុម Celtic គឺកីឡាករ Odsonne Edouard ដើម្បីជំនួសកន្លែងដ៏មានសក្តានុពលរបស់ខ្សែប្រយុទ្ធ Alexandre Lacazette

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lacazette និង Odsonne Edouard 
Lacazette និង Odsonne Edouard 

កាលពីខែមុនប្រភពពត៌មានជាច្រើនបានអះអាងថា Leicester City ជឿជាក់ថាពួកគេបានឈ្នះការប្រជែងដើម្បីចុះហត្ថលេខាលើកីឡាករវ័យ ២៣ ឆ្នាំរូបនេះដោយមានកិច្ចព្រមព្រៀងក្នុងតម្លៃខ្លួន ១៥ លានផោនដែលជិតឈានដល់ការឱ្យព្រមព្រៀងជាមួយក្រុម Celtic

Arsenal បានឃ្លាំមើល Edouard អស់រយៈពេលជាងមួយឆ្នាំហើយ ហើយគាត់បានពិចារណាលើការផ្លាស់ប្តូរខ្សែប្រយុទ្ធម្នាក់នេះដែលនៅសល់តែមួយឆ្នាំទៀតលើកិច្ចសន្យារបស់គាត់ជាមួយ Celtic នៅរដូវក្តៅនេះ។

Edouard 
Edouard 

បើយោងតាមប្រភពពីកាសែត The Telegraph បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal មិនបោះបង់ឡើយក្នុងការតាមទិញកីឡាកររូបនេះ ដើម្បីយកមកជំនួសដំណែងរបស់ម្ចាស់អាវលេខ៩ Lacazzette ដែលនៅសល់កុងត្រាជាមួយក្លឹបត្រឹមតែ១ឆ្នាំទៀតតែប៉ុណ្ណោះ៕

Lacazzette 
Lacazzette 
Edouard 
Edouard 
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T