ថ្ងៃមុន Arsenal ចង់បាន ឥលូវនេះឮល្ហៀងៗថា Real Madrid និង PSG ចូលប្រជែងយកកីឡាករ Man UTD ម្នាក់នេះដែរ

//s9.kh1.co/84/8474c99d7ff5f45159adb281ceb0cb69320735cd.jpg
កីទ្បា

 ១៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Real Madrid, Inter Milan PSG ត្រៀមចូលប្រជែងយកខ្សែបម្រើរបស់ Man UTD ម្នាក់

អេស្ប៉ាញ៖ យោងតាមការរាយការណ៍ ក្លិបអធិរាជស Real Madrid កំពុងតាមឃ្លាំមើល ខ្សែបម្រើ Jesse Lingard នៃក្លិបបិសាចក្រហម Manchester United ខណៈដែល Arsenal, Inter Milan និង PSG ក៏កំពុងតាមដាន Lingard ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Jesse Lingard
  ខ្សែបម្រើ Jesse Lingard

កីឡាករវ័យ២៨ឆ្នាំរូបនេះកំពុងលេងខ្ចីជើងនៅ West Ham ដោយតាំងពីគេផ្ទេរមកទឹកដី London Stadium គឺហាក់បីដូចជាកាក់កបនិងឡើងជើងសម្បើមណាស់ដោយរកគ្រាប់បាល់បាន៨គ្រាប់ក្នុងការបង្ហាញខ្លួនចំនួ៩ ប្រកួតក្នុងក្របខណ្ឌ Premier League ទើបធ្វើឲ្យគេក្លាយជាតារាឆ្នើមទាក់ភ្នែកក្លិបធំៗនៅអឺរ៉ុបបែបនេះ។

  ខ្សែបម្រើ Jesse Lingard
  ខ្សែបម្រើ Jesse Lingard

West Ham ឯណោះវិញក៏ចង់ទិញ Lingard ផ្ដាច់ពី Man UTD ប៉ុន្តែបញ្ហាគឺក្នុងកុងត្រាខ្ចីជើងគឺ Man UTD មិនអនុញ្ញាតឲ្យ West Ham ទិញខ្សែបម្រើរូបនេះផ្ដាច់នោះឡើយ។

  ខ្សែបម្រើ Jesse Lingard
  ខ្សែបម្រើ Jesse Lingard

កុងត្រារបស់ Jesse Lingard ជាមួយ Man UTD នឹងអស់សុពុលភាពនៅមួយឆ្នាំបន្ទាប់ ប៉ុន្តែក្លិបអាចនឹងពិចារណាដាក់លក់គេបើសិនមានសំណើល្អៗ។

  ខ្សែបម្រើ Jesse Lingard
  ខ្សែបម្រើ Jesse Lingard

Real Madrid ដែលជាក្លិបម្ចាស់ពាន UCL ១៣សម័យកាលបានមើលឃើញសមត្ថភាពរបស់ Lingard និងចង់យកគេមកទឹកដីកីឡដ្ឋាន Santiago Bernabeu ប៉ុន្តែគេមិនទាន់ដឹងទេថា Man UTD នឹងដាក់តម្លៃខ្លួនកីឡាកររូបនេះចំនួនប៉ុន្មាន៕

  ខ្សែបម្រើ Jesse Lingard
  ខ្សែបម្រើ Jesse Lingard

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T