អាណិតណាស់! ឪពុកម្ចាស់បទ «ចាបយំល្វើយៗ» ចាន់ មករា ចូលមន្ទីរពេទ្យសង្រ្គោះបន្ទាន់ភ្លាមៗ ព្រោះតែ…

//s9.kh1.co/04/04d073a3245e297151b045a3a2990b844351a2fa.png
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ឪពុករបស់ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា ត្រូវចូលមន្ទីរពេទ្យសង្រ្គោះបន្ទាន់ ដោយសារតែ គ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំណើត

ភ្នំពេញ: ពុកម៉ែ បងប្អូន ប្រិយមិត្ត និងទស្សនិកជន ពិតជាបានស្គាល់លោក ចាន់ មករា ដែលជាតារាចម្រៀងដ៏ល្បីមួយរូបប្រចាំនៅក្នុងផលិតកម្មហង្សមាស និងជាម្ចាស់បទ ចាបយំល្វើយៗ ដែលជាបទចម្រៀងទទួលបានការនិយមគាំទ្រខ្លាំងពីសំណាក់មហាជនទាំងចាស់ ទាំងក្មេងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះយោងតាមគណនីហ្វេសប៊ុក របស់លោកចាន់ មករា បានបង្ហោះសារមួយឃ្លាភ្ជាប់ដោយវីដេអូបង្ហាញពីសកម្មភាពដែលលោក កំពុងនៅក្នុងឡានសង្រ្គោះបន្ទាន់ ជាមួយលោកឪពុក ដោយក្នុងសារនោះ លោកបាននិយាយយ៉ាងដូច្នេះថា៖

https://s9.kh1.co/__image/w=650,h=650,q=100/98/98f1c6748f4fcaf6a20b12975f56d543f91c8d8b.jpg

ចប់ហើយលោកប៉ាខ្ញុំនៅស្រុកគ្រោះថ្នាក់ចរាចរណ៍ មិនដឹងយ៉ាងមិចហើយបាក់ដៃផងដកកំបិតបាក់ឆ្មេញផ្មេញផង សូមលោកប៉ាកំកើតអីណាលោប៉ា😭😭🙏🙏🙏កូននៅឆ្ងាយគេបិទផ្លូវទៀតចប់ហើយខ្ញុំ😭

លោក ចាន់ មករា

សូមបញ្ជាក់ផងដែរថា លោកឪពុករបស់លោកត្រូវដឹកពីខេត្តព្រះសីហនុ មកសង្រ្គោះបន្ទាន់ភ្លាមនៅមន្ទីរពេទ្យព្រះកុសុមៈ បន្ទាប់ពីឪពុករបស់លោកមានមុខរបរជាអ្នករត់ Pass App នៅផ្សារវាលរេញ ស្រុកព្រៃនប់ ដែលជាស្រុកកំណើតរបស់លោក បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង១២កន្លះថ្ងៃត្រង់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយមានរថយន្តមកបុក Pass App បណ្តាលឲ្យរងរបួសធ្ងន់ បាក់ដៃពីកំណាត់ បែកមុខ និងត្រូវកន្លែងផ្សេងៗទៀត ហេតុដូច្នេះហើយទើបតម្រូវឲ្យបញ្ចូនមកសង្គ្រោះនៅភ្នំពេញជាបន្ទាន់៕

លោក ចាន់ មករា
លោក ចាន់ មករា
ម៉ូតូកង់បី
ម៉ូតូកង់បី
លោក ចាន់ មករា
លោក ចាន់ មករា
លោក ចាន់ មករា
លោក ចាន់ មករា
ចាន់ មករា
ចាន់ មករា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T