គាត់ដឹងច្បាស់! គ្រូ Bayern ថា ថ្ងៃណាមួយកីឡាករម្នាក់នេះនឹងឈ្នះពាន Ballon d'Or ហើយ

//s9.kh1.co/80/80c1291154589f8942c601da80fef3f7d882e344.jpg
កីទ្បា

 ១៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Hansi Flick ថា Kylian Mbappe នឹងឈ្នះពានរង្វាន់ Ballon d'Or នាថ្ងៃអនាគត

អឺរ៉ុប៖ គ្រូបង្វឹកក្លិប Bayern Munich លោក Hansi Flick ជឿជាក់ថា កីឡាករ Kylian Mbappe នឹងឈ្នះពានរង្វាន់ឯត្តជន Ballon d'Or នៅថ្ងៃណាមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Hansi Flick
លោក Hansi Flick

ជាការពិតណាស់ នៅយប់នេះ លោក Flick នឹងត្រូវដឹកនាំកូនក្រុមតតាំងជាមួយ PSG ដែលមាន Mbappe ក្នុងការប្រកួតជើងទីពីរវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ខណៈពេលដែលជើងទីមួយ កីឡាករសញ្ចាតិបារាំងខាងលើស៊ុតបញ្ចូលទីបានដល់ទៅពីរគ្រាប់ជួយ PSG យកឈ្នះ Bayern Munich ក្នុងលទ្ធផល ៣ទល់នឹង២។

   កីឡាករ Kylian Mbappe
   កីឡាករ Kylian Mbappe

លោក​ Flick បាននិយាយថា៖

ខ្ញុំច្បាស់ណាស់ គឺ​  Mbappe នឹងឈ្នះពានរង្វាន់ Ballon d'Or នៅថ្ងៃណាមួយ។ គាត់ជាកីឡាករដែលមានល្បឿនលឿន សម្បូរបច្ចេកទេស​ ហើយ ជាពិសេសនោះ គាត់ស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់៕

លោក Hansi Flick
   កីឡាករ Kylian Mbappe
   កីឡាករ Kylian Mbappe

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T