Neville បង្ហើបថាលោកធ្លាប់បារម្ភពីការចុះកុងត្រាយក Cavani មក Man UTD ខ្លាចខុសដូចខ្សែប្រយុទ្ធ ២ រូបនេះ

//s9.kh1.co/57/57f29893afd1c9be5e8effaef6b081eec4ac7fa4.jpg
កីទ្បា

 ១៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Neville បង្ហើបថាលោកធ្លាប់បារម្ភពីការចុះកុងត្រាយក Cavani មកកាន់ Man UTD ដំបូងខ្លាចខុសដូចពេលដែលក្រុមបានចុះកុងត្រាយក Radamel Falcao ឬក៏ Alexis Sanchez។

អង់គ្លេស៖ Gary Neville បានសារភាពថាពីដំបូងលោកធ្លាប់មានការបារម្ភខ្លះដែរ ដែល Manchester United បានចុះកុងត្រាយកខ្សែប្រយុទ្ធចាស់វស្សា Edinson Cavani ខណៈលោកភ័យខ្លាចចំពោះការមកដល់របស់ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្កាយរូបនេះ ថានឹងអាចខុសដូចកាលពេល Man UTD បានចុះកុងត្រាយក Radamel Falcao ឬក៏ Alexis Sanchez, ប៉ុន្តែពេលនេះហាក់ផ្ទុយស្រឡះពីអ្វីដែលអតីតវីរៈបុរសរូបនេះបានគិត មិនត្រឹមតែប៉ុណ្ណោះ លោកកំពុងតែជម្រុញឱ្យក្រុមបិសាចក្រហមបន្តកុងត្រាថ្មីសម្រាប់ Cavani បន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Edinson Cavani
Edinson Cavani

ជាការពិតណាស់ ចាប់តាំងពីការមកដល់របស់ Cavani អ្នកចាត់ការលោក Ole Gunnar Solskjaer ពិតជាមានការពេញចិត្តពេញថ្លើមចំពោះខ្សែប្រយុទ្ធដែលមានបទពិសោធន៍ជោគជាំរូបនេះជាខ្លាំង ទន្ទឹមនឹងនេះកំឡុងពេលដែល Man UTD បានចុះកុងត្រាយករូបគេមកកាន់ទឹកដី Old Trafford គឺមិនមានតម្លៃខ្លួននោះទេ។

Radamel Falcao 
Radamel Falcao 

យ៉ាងណាមិញ ដោយសារតែការបង្ហាញខ្លួនល្អបែបនេះ បានធ្វើឱ្យក្រុមបិសាចក្រហមកំពុងតែអន្ទះអន្ទែងចង់ឱ្យ Cavani បន្តកុងត្រាថ្មី ១ រដូវកាលបន្ថែមទៀត ក្នុងនោះដែរលោក Neville ជឿជាក់យ៉ាងច្បាស់ថា គាត់គឺមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការលេងនៅ Old Trafford ហើយវានឹងកាន់តែល្អប្រសើរប្រសិនបើគាត់ព្រមបន្តកុងត្រាថ្មីជាមួយក្លិប។

Alexis Sanchez
Alexis Sanchez

ថ្លែងប្រាប់គេហទំព័រ Sky Sports លោក Neville បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

គាត់គឺជាគំរូដ៏អស្ចារ្យ។ ខ្ញុំធ្លាប់មានការព្រួយបារម្ភខ្លះដែរក្នុងការមកដល់ដំបូងរបស់គាត់, ព្រោះថាជាឧទាហរណ៍ស្រាប់ Falcao និង Alexis Sanchez ក្លិបបានខុសក្នុងការនាំយកពួកគេមកកាន់ Old Trafford។ ប៉ុន្តែនេះជារឿងខុសគ្នា។ គាត់ពិតជាអភិវឌ្ឍន៍ខ្លួនបានអស្ចារ្យមែនទែន ហើយគាត់ក៏បានចូលរួមចំណែកជួយ Man UTD ច្រើនណាស់ដែរ៕

លោក Gary Neville
Gary Neville
Gary Neville

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T