​ខ្សែ​ប្រយុទ្ធ​ស្រួច​របស់​ Bayern ម្នាក់នេះ​​ ត្រលប់​​មក​​ហ្វឹក​​ហាត់​​វិញ​ជាមួយ​ក្រុម ខណៈ​ប្រកួត​ប៉ះ​ PSG ជិត​មក​ដល់​

//s9.kh1.co/66/662bcdd24adcf7b04ef648f908d37f8a274f7fe5.jpg
កីទ្បា

 ១៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កីឡាករខ្សែប្រយុទ្ធស្រួច Robert Lewandowski ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ក្រុម Bayern Munich បាន​វិលត្រឡប់​មកហ្វឹកហាត់វិញកាលពីថ្ងៃច័ន្ទ បន្ទាប់ពីរងរបួសជង្គង់

កីឡាករខ្សែប្រយុទ្ធស្រួច Robert Lewandowski ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ក្រុម Bayern Munich បានវិលត្រឡប់មកហ្វឹកហាត់វិញកាលពីថ្ងៃច័ន្ទបន្ទាប់ពីរងរបួសជង្គង់ ប៉ុន្តែក្លិប Bayern បានបញ្ជាក់ហើយ​ថា​ខ្សែប្រយុទ្ធស្រួចរូបនេះនឹងមិនបានចូលប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ជើងទី២នៃក្របខ័ណ្ឌ Champions League ទល់នឹង Paris Saint-Germain នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lewandowski
Lewandowski

ក្លឹប Bayern បានឲ្យដឹងច្បាស់ៗហើយថា Lewandowski មិនអាចចូលលេងបាននោះទេ សម្រាប់ការប្រកួតជើង​ទី២​ទល់នឹង PSG ខណៈកាលពីជើងទី១ Bayern បានចាញ PSG ក្នុងលទ្ធផល ៣-២ ដែលខ្សែប្រយុទ្ធក្មេងរបស់ PSG កីឡាករ Kylian Mbappe ស៊ុទចូល២គ្រាប់ម្នាក់ឯងក្នុងប្រកួតនោះ។

បើតាមក្រុមគ្រូពេទ្យរបស់ក្លិប Bayern បានព្យាករណ៍ថាគាត់នឹងអវត្តមានរយៈពេល ៤ សប្តាហ៍ប៉ុន្តែខ្សែប្រយុទ្ធរូប​នេះ​បានចូលរួមក្នុងការហ្វឹកហាត់នៅថ្ងៃច័ន្ទបាន ខណៈដែលក្រុម Bayern បានហ្វឹកហាត់អំឡុងពេលធ្លាក់ព្រិល​នៅ​ទីក្រុង Munich ។

Lewandowski
Lewandowski
Lewandowski
Lewandowski

គួរឲ្យដឹងផងដែរថាកីឡាករ Lewandowski រកបាន ៣៥ គ្រាប់ក្នុងរដូវកាលនេះធ្វើឱ្យរូបគេនៅសល់តែ ៥ គ្រាប់​ទៀត​ប៉ុណ្ណោះដើម្បីតាមទាន់កំណត់ត្រាអតីតកីឡាករ Gerd Mueller ដែលជាកីឡាករដែលរកគ្រាប់បាល់បានច្រើន​ជាងគេបំផុតក្នុងលីគកំពូល Bundesliga ក្នុងអំឡុងឆ្នាំ ១៩៧១/៧២ ៕

Lewandowski និង Gerd Mueller
Lewandowski និង Gerd Mueller
Lewandowski 
Lewandowski 
Lewandowski 
Lewandowski 
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T