អឺរ៉ុប៖ ក្លិបអ្នកមានបុណ្យ Barcelona បានឡើងឈរលើក្រុមគូប្រជែង Real Madrid ក្នុងការក្លាយទៅជាក្លិបដែលមានតម្លៃថ្លៃជាងគេនៅលើលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ កាលពីឆ្នាំមុន Real Madrid បានកាន់កាប់តំណែងជាក្លិបដែលមានតម្លៃថ្លៃជាងគេនៅលើលោក ប៉ុន្តែគ្រប់យ៉ាងបានប្រែប្រួលហើយដោយ Barcelona ជាអ្នកឈរលើគេវិញដោយមានតម្លៃរហូតដល់ទៅ ៤៧៦០លានដុល្លារ។
ក្លិបនៅក្របខណ្ឌ Premier League ចំនួនប្រាំមួយក៏មានឈ្មោះនៅក្នុងកំពូលតារាងទាំង១០ដែរមានដូចជា Manchester United, Manchester City, Liverpool, Chelsea, Arsenal និង Tottenham។
ខាងក្រោមជាបញ្ជីឈ្មោះក្លិបទាំង១០ដែលមានតម្លៃថ្លៃជាងគេនៅលើលោកនាពេលបច្ចុប្បន្ន៖
១. Barcelona= ៤៧៦០លានដុល្លារ

២. Real Madrid= ៤៧៥០លានដុល្លារ

៣. Bayern Munich= ៤២១០លានដុល្លារ

៤. Manchester United= ៤២០០លានដុល្លារ

៥. Liverpool= ៤១០០លានដុល្លារ

៦. Manchester City= ៤០០០លានដុល្លារ

៧. Chelsea= ៣២០០លានដុល្លារ

៨. Arsenal= ២៨០០លានដុល្លារ

៩. Paris Saint Germain= ២៥០០លានដុល្លារ

១០. Tottenham= ២៣០០លានដុល្លារ៕

ប្រភព៖ goal