តម្លៃខ្លួន៩០លាន! Man City កំពុងពិចារណាទិញយកតារាជួរមុខម្នាក់របស់ At. Madrid

//s9.kh1.co/c0/c0ed3bef21fe554a0b3c3df5e154a81b9ffee7f5.jpg
កីទ្បា

 ១៣-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធឆ្នើមនៅ AT. Madrid ក្លាយជារ៉ាដារបស់ Man City

អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថាកំពុងដាក់រ៉ាដាសម្លឹងមើលស្ថានភាពរបស់ខ្សែប្រយុទ្ធ Joao Felix ដែលបច្ចុប្បន្នលេងឲ្យក្លិប Atletico Madrid និងអាចទិញយកគេនៅរដូវក្ដៅខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Joao Felix
  ខ្សែប្រយុទ្ធ Joao Felix

កីឡាករសញ្ជាតិព័រទុយកាល់រូបនេះផ្ទេរពីក្លិប Benfica មក Atletico Madrid កាលពីឆ្នាំ២០១៩ ដោយក្លិបរំពឹងទុកថាគេនឹងក្លាយជាតារាឆ្នើមរះនៅ La Liga ព្រោះកន្លងមក Felix ធ្លាប់ត្រូវគេប្រៀបធៀបនឹងកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ប៉ុន្តែការពិតជាក់ស្ដែងគឺគេលេងមិនសូវបានល្អដូចការរំពឹងទុករបស់គ្រប់គ្នានោះឡើយដោយបង្ហាញខ្លួនបាន ៥១ ប្រកួត និងស៊ុតបញ្ចូលទីបានត្រឹម ១៣ គ្រាប់។

  ខ្សែប្រយុទ្ធ Joao Felix
  ខ្សែប្រយុទ្ធ Joao Felix

យោងតាមសារព័ត៌មាន Todo Fichajes គឺ Atletico Madrid នឹងបើកទ្វារទទួលសំណើក្លិបនានាដែលចង់បាន Joao Felix ដោយដាក់តម្លៃខ្លួនរបស់គេខ្ទង់ ៩០លានផោន(ស្មើនឹងប្រមាណ១២៣.៩លានដុល្លារ)។

  ខ្សែប្រយុទ្ធ Joao Felix
  ខ្សែប្រយុទ្ធ Joao Felix

ចំណែកឯ Manchester City វិញគឺក្លិបបានពីការចាកចេញរបស់ខ្សែប្រយុទ្ធ Sergio Aguero នៅចុងបញ្ចប់រដូវកាលនេះនិងកំពុងប៉ងចង់យក Felix មកជំនួស Aguero ផងដែរដោយគេជឿថាស្ទាយ៍នៃការលេងរបស់លោកគ្រូបង្វឹក Pep Guardiola ស័ក្តិសមនឹង Felix ណាស់។

  លោកគ្រូបង្វឹក Pep Guardiola និង 

ខ្សែប្រយុទ្ធ Sergio Aguero
  លោកគ្រូបង្វឹក Pep Guardiola និង  ខ្សែប្រយុទ្ធ Sergio Aguero
  ខ្សែប្រយុទ្ធ Joao Felix
  ខ្សែប្រយុទ្ធ Joao Felix

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T