បរទេស៖ ក្រុម Paris Saint-Germain អាចនឹងឈានទៅប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League នៅថ្ងៃអង្គារនេះនៅទឹកដីរបស់ក្រុម Bayern Munich ដោយគ្មានកីឡាករសំខាន់បំផុតរបស់ពួកគេ២រូបដោយគ្រូបង្វឹកលោក Mauricio Pochettino បានអះអាងថាប្រធានក្រុម Marquinhos និងខ្សែបម្រើ Marco Verratti ទំនងជាមិនអាចចូលលេងបានទេក្នុងប្រកួតនេះ។

Pochettino 

នៅពេលដែលអ្នកកាសែតចោតសួរអំពីស្ថានភាពរបួសរបស់កូនក្រុម លោក Pochettino គ្រូបង្វឹក PSG បានថ្លែងឲ្យដឹងថា៖ "យើងនឹងដឹងពីស្ថានភាពរបស់ Marquinhos នៅថ្ងៃស្អែក គាត់គួរតែអាចមានឈ្មោះក្នុងបញ្ជីកីឡាករ ប៉ុន្តែគាត់អាចនឹងអង្គុយកៅអីបម្រុង"។

ខណៈដែល Verratti បានខកខានក្នុងការប្រកួតជើងទី១ បន្ទាប់ពីបានតេស្តឃើញថាមានវិជ្ជមានកូវីដ១៩បន្ទាប់ពីធ្វើដំណើរត្រលប់ពី Italy វិញ។ ទាក់ទិននឹងកីឡាករសំខាន់ម្នាក់នេះគ្រូបង្វឹករូបនេះបានទម្លាយឲ្យដឹងថា៖ "វានឹងជារឿងដ៏ពិបាកមួយសម្រាប់ Marco Verratti ក្នុងការចូលលេង តែទោះយ៉ាងណាយើងកំពុងរង់ចាំការសម្រេចចិត្ត"។

PSG vs Bayern
Verratti 

លោក Mauricio Pochettino ក៏ដូចជា PSG សង្ឃឹមថានឹងមិនមានប្រវត្តសាស្រច្រំដែលដូចដែលពេលប៉ះ Barcelona កន្លងទៅ នៅពេលដែលពួកគេបានឈ្នះ 4-1 នៅជើងទី១ ប៉ុន្តែត្រូវទក់សាច់នៅជើងទី២ ។

លោក Mauricio Pochettino បានថ្លែងថា៖ "នៅតង់ទី១ក្នុងទឹកដី Barcelona យើងព្យាយាមគ្រប់គ្រងបាល់ច្រើន យើងរឿងនេះយើងត្រូវតែធ្វើការផ្លាស់ប្តូរឲ្យខុសពីប្រកួតទល់នឹង Barcelona យើងត្រូវការការពារឲ្យបានល្អ ប៉ុន្តែយើងក៏មិនភ្លេចបង្ករឲ្យគូរប្រកួតភិតភ័យផងដែរ នេះគឺជាការប្រកួតប្រជែងដែលយើងត្រូវប្រឈមមុខ"

Pochettino
Bayern vs PSG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ