ស្តាយហ្មង! Barca ប៊ិះនឹងទិញបានកីឡាករពីររូបនេះទៅហើយបើកុំតែ Real Madrid ឆក់យកបានមុន

//s9.kh1.co/15/153c476fd46f2ba9636810fab9c32105d2cfa983.jpg
កីទ្បា

 ១៣-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Real Madrid ឆក់យកខ្សែប្រយុទ្ធពីរនាក់ដែល Barcelona បានចរចាទិញយក

អេស្ប៉ាញ៖ វាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយក្រោយដឹងថា អតីតភ្នាក់ងារចរចាទិញកីឡាកររបស់ក្លិបអ្នកមានបុណ្យ Barcelona ប្រចាំនៅទ្វីបអាមេរិកខាងត្បូងប៊ិះនឹងទិញយកខ្សែប្រយុទ្ធ Vinicius Junior និង Rodrygo Goes ទៅហើយបើកុំតែក្លិបគូប្រជែង Real Madrid មកកាត់មុខកាត់មាត់ឆក់យកទៅបាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Vinicius Junior
  ខ្សែប្រយុទ្ធ Vinicius Junior
  ខ្សែប្រយុទ្ធ  Rodrygo Goes
ខ្សែប្រយុទ្ធ  Rodrygo Goes

លោក André Cury ដែលធ្លាប់ជាអ្នកនាំខ្សែប្រយុទ្ធ Neymar Jr. មក Barcelona បានបង្ហើបថារូបគាត់បានត្រៀមដាក់សំណើទិញយក Vinicius Junior និង Rodrygo មកទឹកដី Camp Nou ប៉ុន្តែគ្រប់យ៉ាងបែរជាអាសារបង់ដោយសារស្នាដៃ Real Madrid ដោយកីឡាករទាំងពីររូបនេះបានផ្ទេរមកទឹកដី Santiago Bernabeu កាលពីឆ្នាំ ២០១៩ ដូចគ្នា។

  ខ្សែប្រយុទ្ធ Vinicius Junior និង  Rodrygo Goes
  ខ្សែប្រយុទ្ធ Vinicius Junior និង Rodrygo Goes

លោក Andre Cury បានថ្លែងលម្អិតទាក់ទងនឹងរឿងនេះថា៖

កាលណោះពួកយើងបានតាមសម្លឹងមើល Vinicius មុន Real Madrid ដល់ទៅ៣ឆ្នាំកន្លះ ប៉ុន្តែបញ្ហាគឺ ភ្នាក់ងាររបស់គេគឺលោក Frederico Penna និង Stefano Hawilla ដែលបានព្រមព្រៀងជាមួយយើង បានក្បត់នឹងពួកយើង។ ពួកគេចាក់យើងពីខាងក្រោយខ្នងតែម្ដង។ ១៥ថ្ងៃមុនពេលផ្ទេរទៅ Real Madrid Vinicius បាននិយាយថាគេជាអ្នកគាំទ្ររបស់ Barcelona ដោយលើកឡើងថាតារាឆ្នើមក្នុងដួងចិត្តគេគឺ Neymar ហើយ Messi ល្អជាង Ronaldo ទៅទៀត។

លោក Andre Cury
លោក Andre Cury
លោក Andre Cury

បន្ទាប់មក Real Madrid ក៏បានឆក់យក ខ្សែប្រយុទ្ធ Rodrygo ម្នាក់ទៀត ទើបលោក Cury បានដាស់តឿន Barcelona ថាបើចង់បានកីឡាករណាម្នាក់គួរតែកុំររែកច្រើនអី។

ខ្សែប្រយុទ្ធ  Rodrygo Goes
ខ្សែប្រយុទ្ធ Rodrygo Goes

ចំពោះករណីរបស់ Rodrygo វិញគឺលោកបាននិយាយថា Barcelona បានចរចាជាមួយក្លិប Santos ដើម្បីទិញយកគេប៉ុន្តែចរចាមិនទាន់បានសម្រេចទើប Real Madrid ឆក់ឱកាសនោះស្រវាយកគេតែម្ដង។ លោក Cury ក៏បានបន្ថែមទៀតថា Real Madrid សម្រេចទិញយក Rodrygo ព្រោះខ្លាច Vinicius Jr. លេងមិនល្អដូចការរំពឹងទុកដោយក្លិបម្ចាស់ពាន UCL ១៣សម័យនេះបានចំណាយទឹកប្រាក់សរុបដល់ទៅ ១២៥លានផោន(ស្មើនឹងប្រមាណ១៧២.១លានដុល្លារ) ឯណោះខណៈ Barcelona រំពឹងទុកថានឹងចំណាយប្រាក់តែ ៣៨លានផោន(ស្មើនឹងប្រមាណ ៥២.៣លានដុល្លារ)។

  ខ្សែប្រយុទ្ធ Vinicius Junior និង Rodrygo Goes
  ខ្សែប្រយុទ្ធ Vinicius Junior និង Rodrygo Goes

ឪពុករបស់ Rodrygo ក៏បានទាក់ទងមកលោក Cury ដោយបង្ហើបថាកូនប្រុសរបស់គាត់ចង់មកលេងនៅ Barcelona ណាស់ដែរ៕

  ខ្សែប្រយុទ្ធ Vinicius Junior និង Rodrygo Goes
  ខ្សែប្រយុទ្ធ Vinicius Junior និង Rodrygo Goes

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T