បារាំង៖ ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Neymar បានដាក់រហស្សនាមឲ្យ Kylian Mbappe ជា កុមារមាសប្រចាំក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅពេលបច្ចុប្បន្ន Mbappe កំពុងតែត្រូវបានគេចាត់ទុកជាកីឡាករដែលល្អជាងគេម្នាក់នៅលើលោក និង ត្រូវបានក្លិបធំៗចង់បានជាច្រើន។ នៅក្នុងរដូវកាលនេះផងដែរ កីឡាករសញ្ជាតិបារាំងខាងលើកំពុងឈរលើគេនៅក្នុងតារាងអ្នកបញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌ Ligue 1 និង ការបង្ហាញទម្រង់លេងដ៏ល្អក្នុងពានរង្វាន់ Champions League។

Neymar បាននិយាយថា៖
ជាដំបូងខ្ញុំពិតជាចាប់អារម្មណ៍ណាស់ចំពោះប្រភេទមនុស្សរបស់ Mbappe។ គាត់មានការពិចារណាខ្ពស់ តែងតែសប្បាយចិត្ត និង គោរពអ្នកដទៃ។ គាត់ជាមនុស្សល្អ ហើយ នេះជាហេតុផលដែលយើងមានទំនាក់ទំនងល្អនឹងគ្នា។ ខ្ញុំមានឱកាសដើម្បីមើលគាត់ហ្វឹកហាត់ទាំងល្បឿន ការញាក់់បាល់ និង ភាពវ័យឆ្លាត។ ខ្ញុំតែងតែចាត់ទុក Mbappe ជា កុមារមាសរបស់ពួកយើង៕

ប្រភព៖ goal