អីយ៉ាស់! Dembele បង្ហើបថាគេចូលចិត្តការដឹកនាំរបស់គ្រូបង្វឹកនៅ PL ម្នាក់នេះ

//s9.kh1.co/d6/d63b5aa84930335d502ca08c2ef037cd67053e0e.jpg
កីទ្បា

 ១៣-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Dembele ប្រាប់ឈ្មោះគ្រូបង្វឹកដែលគេចួលចិត្តបំផុត

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Ousmane Dembele នៃក្លិបអ្នកមានបុណ្យ Barcelona បានបង្ហើបថា លោកគ្រូបង្វឹក Thomas Tuchel គឺជាគ្រូបង្វឹកដែលគេពេញចិត្តបំផុតខណៈដែលផ្ទុះពាក្យចចាមអារ៉ាមថា Chelsea ដែលដឹកនាំដោយ Tuchel កំពុងចង់បានគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   ខ្សែប្រយុទ្ធ Ousmane Dembele
   ខ្សែប្រយុទ្ធ Ousmane Dembele
  លោកគ្រូបង្វឹក Thomas Tuchel 
  លោកគ្រូបង្វឹក Thomas Tuchel 

Dembele ធ្លាប់លេងក្រោមការដឹកនាំរបស់ Tuchel កាលលេងនៅ Borussia Dortmund ដែលអតីតគ្រូសិស្សមួយគូនេះពិតជាមានសម្ព័ន្ធភាពល្អជាមួយគ្នា ប៉ុន្តែក្រោយមក Tuchel ក៏លាលែងពីតំណែងទើប Dembele ក៏ចាកចេញពី Dortmund ដោយផ្ទេរមកក្លិបអ្នកមានបុណ្យ Barcelona ក្នុងតម្លៃដល់ទៅ ៩៧លានផោន(ស្មើនឹងប្រមាណ១៣៣.៤លានដុល្លារ) កាលឆ្នាំ២០១៧ ។

   ខ្សែប្រយុទ្ធ Ousmane Dembele និង   លោកគ្រូបង្វឹក Thomas Tuchel
   ខ្សែប្រយុទ្ធ Ousmane Dembele និង  លោកគ្រូបង្វឹក Thomas Tuchel

ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះហាក់លេងមិនសូវលេចធ្លោដូចការរំពឹងទុកប៉ុន្មាននោះឡើយ ទើបគេគិតថា Dembele ប្រហែលចង់ទៅជួបជុំជាមួយលោកគ្រូ Tuchel នៅ Chelsea ព្រោះមកទល់ពេលនេះហើយ Barcelona មិនទាន់បានចរចារឿងបន្តកុងត្រាថ្មីឲ្យគេនៅឡើយទេ។

លោកគ្រូបង្វឹក Thomas Tuchel និង    ខ្សែប្រយុទ្ធ Ousmane Dembele
លោកគ្រូបង្វឹក Thomas Tuchel និង  ខ្សែប្រយុទ្ធ Ousmane Dembele

ថ្លែងប្រាប់ BeIN Sports ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះបានថ្លែងថា៖

Thomas Tuchel គឺជាគ្រូបង្វឹកដែលខ្ញុំចូលចិត្តបំផុត។ ក្រោមការដឹកនាំរបស់លោកគ្រូគឺខ្ញុំមានឱកាសបានលេងត្រូវតំណែង។ បើសិនលោកគ្រូស្នាក់នៅជាមួយ Dortmund បន្ត ប្រហែលខ្ញុំមានភាពលំបាកក្នុងការចាកចេញពីក្លិបនោះ ឬអាចនឹងមិនចាកចេញក៏ថាបាន។

 ខ្សែប្រយុទ្ធ Ousmane Dembele 
ខ្សែប្រយុទ្ធ Ousmane Dembele 
ខ្សែប្រយុទ្ធ Ousmane Dembele 

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T