គ្រូបិសាចក្រហមចង់បន្តកុងត្រាឲ្យខ្សែប្រយុទ្ធម្នាក់នេះភ្លាម ក្រោយបង្ហាញខ្លួនបានល្អពេលប៉ះ Spurs

//s9.kh1.co/b2/b27e15a4ff22c2ba74709c9895048d5010921776.jpg
កីទ្បា

 ១៣-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

គ្រូបង្វឹកបិសាចក្រហមលោក Ole Gunnar Solskjaer បានសាទរចំពោះការបង្ហាញខ្លួនរបស់ Edinson Cavani ក្នុងជ័យជម្នះ ៣-១ របស់ក្រុម Manchester United លើក្រុម Spurs ហើយលោកសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលខ្សែប្រយុទ្ធស្រួចរូបនេះឲ្យបន្តរនៅ Man Utd បន្តរទៀតខណៈដែលកុងត្រានឹងដាច់នៅពេលចប់រដូវកាលនេះ ។

គ្រូបង្វឹកបិសាចក្រហមលោក Ole Gunnar Solskjaer បានសាទរចំពោះការបង្ហាញខ្លួនរបស់ Edinson Cavani ក្នុងជ័យជម្នះ ៣-១ របស់ក្រុម Manchester United លើក្រុម Spurs ហើយលោកសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលខ្សែប្រយុទ្ធស្រួចរូបនេះឲ្យបន្តនៅ Man Utd បន្តទៀត ខណៈដែលកុងត្រានឹងដាច់នៅពេលចប់រដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Solskjaer និង Cavani 
Solskjaer និង Cavani 
Cavani 
Cavani 

ក្រោយចប់ការប្រកួតគ្រូបង្វឹករូបនេះបានថ្លែងឲ្យដឹងថា៖ "វាគឺជាការបង្ហាញខ្លួនដ៏ល្អ យើងកំពុងតែរង់ចាំការសម្រេចចិត្តរបស់គាត់ បើសិនជាគាត់ចង់បន្តឬចង់ចាកចេញ។ ការបង្ហាញខ្លួនដ៏ល្អរបៀបនេះ គឺក្លឹបយើងបានខានឃើញជាយូរឆ្នាំហើយ យើងខានឃើញកីឡាករលេខ៩ល្អបែបនេះយូរហើយនៅក្លឹបយើង។"

លោក Solskjaer បន្តថា ៖ " Cavani បានធ្វើការយ៉ាងខ្លាំង ដើម្បីឱ្យសមជាមួយក្រុម ហើយយើងធ្លាប់បានបើកការចរចាជាមួយគ្នា ហើយយើងមិនមានអីលាក់បាំងទេថាយើងចង់ឲ្យគាត់នៅបន្តជាមួយយើង"។

គួររំលឹកផងដែរថា Cavani បានផ្ទេរចេញពីក្លឹបអ្នកមាន PSG ដោយមិនមានតម្លៃខ្លួនកាលពីខែតុលាកន្លងទៅបន្ទាប់ពីរូបគេបានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតប្រចាំក្លឹប PSG ។ មកដល់ Man Utd កីឡាករ Cavani បានបង្ហាញខ្លួនយ៉ាងល្អជាមួយក្រុមក្នុងនាមជាខ្សែប្រយុទ្ធជួរមុខ រហូតដល់ធ្វើឲ្យគ្រូបង្វឹកពេញចិត្តពេញថ្លើមចង់បន្តកុងត្រាបន្ថែមឲ្យកីឡាកររូបនេះ៕

Cavani 
Cavani 
Cavani 
Cavani 
Solskjaer និង Cavani 
Solskjaer និង Cavani 
Yem Viroth
viroth (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T