អ្នកចាំទី Neuer ជឿជាក់ថា Bayern​ អាចវាយបកលើ PSG បាននៅជើងទី២

//s9.kh1.co/78/78e0e758d364c474bedd6ad3e0077fdb52732d18.jpg
កីទ្បា

 ១៣-មេសា-២០២១ ៧ព្រឹក · ៣ ឆ្នាំមុន

Neuer មានក្តីជឿជាក់ថាBayern​ អាចវាយបកលើ PSG បាននៅជើងទី២

អាឡឺម៉ង់៖ កីឡាករអ្នកចាំទីសញ្ជាតិអាឡឺម៉ង់ Manuel Neuer​​ របស់ក្រុម FC Bayern Munich បង្ហាញពីក្តីជឿជាក់របស់ខ្លួនថា ក្លិប FC Bayern Munich​​ នឹងអាចវាយបកយកឈ្នះទៅលើក្រុម Paris Saint German វិញនៅក្នុងការប្រកួតនៅជើងទី២​ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី​  Manuel Neuer
អ្នកចាំទី​  Manuel Neuer
ការប្រកួតរវាងក្រុមទាំងពីរនៅជើងទី១
ការប្រកួតរវាងក្រុមទាំងពីរនៅជើងទី១

គួរបញ្ជាក់ផងដែរថា​ ក្រុមដែលមកពីប្រទេសអាឡឺម៉ង់​​ FC Bayern​ Munich បានរងបរាជ័យជាលើកដំបូងរបស់ពួកគេនៅក្នុងពានរង្វាន់អឺរ៉ុបក្រោមការដឹកនាំរបស់ Hansi Flick កាលពីសប្តាហ៍មុន ខណៈដែល PSG បានយកឈ្នះក្រុមមួយនេះដោយលទ្ធផល ៣-២ នៅឯកីឡាដ្ឋាន Allianz Arena ។

អ្នកចាំទី​  Manuel Neuer
អ្នកចាំទី​ Manuel Neuer
ការប្រកួតរវាងក្រុមទាំងពីរនៅជើងទី១
ការប្រកួតរវាងក្រុមទាំងពីរនៅជើងទី១

ម្ចាស់ជើងឯក FC Bayern Munich នឹងឈ្នះក្រុមដែលមកពីបារាំង Paris Saint German លុះត្រាតែអាចរកគ្រាប់បាល់បានច្រើនជាង ៣ គ្រាប់នៅឯកីឡាដ្ឋាន Parc des Princes នៅជើងទី២ ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយកីឡាករ Manuel Neuer នៅតែមានសុទិដ្ឋិនិយមថាពួកគេអាចទាញយកគុណប្រយោជន៍ពីចំណុចខ្សោយរបស់ក្រុមបារាំងក្នុងការការពាររបស់ក្រុមមួយនេះ៕

Lim koem an
លីម គឹមអាន (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T