ស្ងាត់ៗ ម្ដាយរបស់ PanCake ធ្លោយមាត់​ទម្លាយ​រឿង​កូន​ស្រី​ជិត​រៀប​ការ​​

//s9.kh1.co/38/38a08f0a5d8ba4ae5ec3c755e97dd98ba0d0a2aa.jpg
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ស្ងាត់ៗ ម្ដាយរបស់ PanCake ទម្លាយរឿងកូនស្រីជិតរៀបការ ខណៈឡើងកម្មពិធីទូរទស្សន៍មួយ

កាលពីពេលថ្មីៗនេះ ម្ដាយរបស់តារាស្រីរូបស្រស់សោភាកញ្ញា Pancake Khemanit ត្រូវបានកម្មវិធីទូរទស្សន៍​មួយ​អញ្ជើញ​ឲ្យចូលរួម។ នៅកំលុងពេលកំពុងសម្ភាសន៍ជាមួយនឹងពិធីករនោះ ម្ដាយរបស់ Pancake ស្រាប់តែធ្លោយ​មាត់ ទម្លាយរឿងកូនស្រីជិតរៀបមង្គលការ ដែលបានធ្វើឲ្យអ្នកនៅក្នុងកម្មវិធី ក៏ដូចជាអ្នកទស្សនាជាច្រើនមានការភ្ញាក់​ផ្អើល​​យ៉ាងខ្លាំងចំពោះដំណឹងនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលនោះផងដែរ កញ្ញា Pancake Khemanit ក៏ត្រូវបានពិធីករធ្វើការសួរជជីកដេញដោលចំពោះរឿងនោះ​ផងដែរ​។ យ៉ាងណាមិញ Pancake មិនបានបដិសេធនោះទេ តែតារាស្រីរូបនេះបានឆ្លើយថា៖ "រឿងរៀបការនោះ​ជា​ការពិតមែនហើយ តែរូបនាងផ្ទាល់ក៏ដូចជាគ្រួសារមិនទាន់ដឹងថាជាថ្ងៃណានោះទេ ព្រោះមិនទាន់បានទៅគន់គូរមើល​ថ្ងៃល្អនៅ​ឡើយទេ"។ 

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះបានទាក់ទងគ្នាជាមួយនឹងមិត្តប្រុសរបស់នាង គឺលោក Sarawat Mee អស់រយៈ​ពេល ៩ ឆ្នាំមកហើយ នៅក្នុងនោះទំនាក់ទំនងស្នេហារបស់ពួកគេហាក់ដូចជាភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយ​​ក៏អាច​និយាយបានថាដល់ពេលត្រូវគិតគូរហើយដែរ៕ 

https://s9.kh1.co/__image/w=650,h=813,q=100/27/275b53e0407c2733aea372283b9df81417b0919d.jpg
https://s9.kh1.co/__image/w=650,h=813,q=100/2f/2f5d4d6f6f6971804d06d36405879cbca85c0e1d.png
https://s9.kh1.co/__image/w=650,h=813,q=100/76/76dd798a8c9e46f00ad360157b853556d3ed8fef.png
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T