មិនមែនរឿងលេងសើចទេ! Son ត្រូវរងការប្រមាថបែបនេះ ក្រោយ Spurs ចាញ់យប់មិញ

//s9.kh1.co/f4/f42afe164a8b68f54b7478f7e2a99bd4ee805541.jpg
កីទ្បា

 ១២-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Son ត្រូវរងការប្រមាថក្នុងន័យរើសអើងពូជសាសន៍ ក្រោយ Spurs ចាញ់ Man UTD យប់មិញ។

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspurs បានចេញមុខថ្កោលទោសចំពោះជនមួយចំនួនដែលបានប្រើពាក្យមើលងាយក្នុងន័យរើសអើងពូជសាសន៍នៅលើបណ្តាញសង្គមរបស់កីឡាករ Son Heung-Min ក្រោយពី Spurs បានចាញ់ Man UTD នៅលើទឹកដីខ្លួនឯងក្នុងលទ្ធផល ៣-១ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួររម្លឹកដែរថា ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងបានធ្វើឱ្យមានភាពចម្រូងចម្រាស់មួយក្រោយ Cavani បានស៊ុតបញ្ចូលទីមួយគ្រាប់ ខណៈគ្រាប់បាល់នោះត្រូវបានលោកអាជ្ញាកណ្តាលបដិសេធទៅវិញ ដោយសារតែអាជ្ញាកណ្តាលបានទៅពិនិត្យប្រព័ន្ធ VAR ឃើញថា Scott Mctominay បានបង្ករកំហុសទៅលើ Son តាំងពីមុនខ្សែបម្រើរូបនេះបោះបាល់នោះឱ្យ Cavani ឯណោះ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

បន្ទាប់ពីមានរឿងដូច្នេះ Son ត្រូវបានក្លាយជាប្រធានបទក្តៅ ជុំវិញអ្នកគាំទ្រដ៏ងប់ងល់មួយចំនួន បានបង្ហោះសារឆ្លើយឆ្លងនៅលើបណ្តាញសង្គម Twitter និង Instagram របស់រូបគេផ្ទាល់ក្នុងន័យប្រមាថ និង រើសអើងពូជសាសន៍។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុម Tottenham Hotspurs បានឱ្យដឹងថា៖

ក្រោយបញ្ចប់ការប្រកួត កីឡាកររបស់យើងម្នាក់ ត្រូវបានគេផ្ញើរសារិៈគន់ ប្រមាថក្នុងន័យរើសអើងពូជសាសន៍។ រឿងនេះត្រូវបានគេរាយការណ៍មកយើងម្តងហើយម្តងទៀត ហើយឥឡូវនេះពួកយើងនឹងធ្វើការពនិត្យឡើងវិញជាមួយនឹង Premier League ដើម្បីកំណត់វិធានការថ្កោលទោសទៅលើរឿងមួយនេះ។ ពួកយើងនឹងនៅជាមួយអ្នកជានិច្ច Sonny៕

  ក្រុម Tottenham Hotspurs

ប្រភពSportsMole

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T