តើទឹក​ដោះម្តាយ​ដែលចាក់វ៉ាក់សាំង មាន​ផ្ទុកប្រព័ន្ធ​ការពារ​បន្ត​ដល់​ទារក​ដែរ ឬទេ?

//s9.kh1.co/2f/2f179586ce170f5226dc253d0191adf034b8419a.jpg
យល់ដឹង

 ១២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

​អ្នកជំនាញខាងការពាររោគទឹកដោះរបស់មនុស្ស​នៅសាលា​វេជ្ជសាស្ត្រ Icahn​ ក្នុងទីក្រុង Manhattan បានរកឃើញថា គ្រូពេទ្យ និងគិលានុបដ្ឋាយិការាប់រយនាក់មានឆន្ទៈ​ចែករំលែកទឹកដោះរបស់ពួកគេជាទៀងទាត់

យល់ដឹង៖ ការសិក្សាបង្ហាញថា​ វាមានផ្ទុកអង្គបដិប្រាណ (ប្រព័ន្ធការពាររាងកាយ) ប៉ុន្តែថាតើអង្គបដិប្រាណទាំងនេះ​អាច​ការពារ​ទារកបាន​យ៉ាង​ដូច​យ៉ាងណាពីជម្ងឺកូវីត គឺនៅមិនទាន់ច្បាស់នៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

យោងតាមការប៉ាន់ស្មានរបស់អង្គការយូនីសេហ្វក្នុងរយៈពេល ៩ ខែដំបូងនៃរោគរាតត្បាត ទារកប្រមាណ ១១៦ លាន​នាក់​បានកើតនៅទូទាំងពិភពលោក។ នេះធ្វើឱ្យក្រុមអ្នកស្រាវជ្រាវខំប្រឹងប្រែងដើម្បីឆ្លើយសំនួរសំខាន់មួយ៖ តើវីរុសអាចចម្លងតាមរយៈទឹកដោះម្តាយបានទេ? មនុស្សខ្លះសន្មតថាវាអាច។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើនក្រុមបានធ្វើតេស្តិ៍ទឹកដោះ ពួកគេរកឃើញថាគ្មានមេរោគវីរុសទេ​មានតែអង្គបដិប្រាណ​ប៉ុណ្ណោះដែលបង្ហាញថាការបំបៅដោះអាចការពារទារកពីការឆ្លងបាន។

រូបតំណាង
រូបតំណាង

សំណួរធំបន្ទាប់សម្រាប់អ្នកស្រាវជ្រាវអំពីការបំបៅកូនដោយទឹកដោះម្ដាយ ថាតើអត្ថប្រយោជន៍នៃវ៉ាក់សាំងការពារ​អាច​ត្រូវបានបញ្ជូនទៅទារកដូចគ្នាដែរ ឬទេ។ មិនមានការសាកល្បងវ៉ាក់សាំងណាមួយរាប់បញ្ចូលទាំងស្ត្រី​មានផ្ទៃ​ពោះ ឬស្ត្រីបំបៅដោះកូនទេ ដូច្នេះអ្នកស្រាវជ្រាវត្រូវរកស្ត្រីបំបៅដោះកូនដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការចាក់​វ៉ាក់សាំងដំបូង។

រូបតំណាង
រូបតំណាង

តាមរយៈក្រុមហ្វេសប៊ុកគ្រុប នាង Rebecca Powell អ្នកជំនាញខាងការពាររោគទឹកដោះរបស់មនុស្ស​នៅសាលា​វេជ្ជសាស្ត្រ Icahn​ ក្នុងទីក្រុង Manhattan បានរកឃើញថា គ្រូពេទ្យ និងគិលានុបដ្ឋាយិការាប់រយនាក់មានឆន្ទៈ​ចែករំលែកទឹកដោះរបស់ពួកគេជាទៀងទាត់។ នៅក្នុងការសិក្សាថ្មីៗបំផុតរបស់នាងដែលមិនត្រូវបានចេញផ្សាយជាផ្លូវការ នាងបានវិភាគទឹកដោះរបស់ស្ត្រី ៦ នាក់​ដែល​បានទទួលវ៉ាក់សាំង Pfizer-BioNTech និង ៤ នាក់ទៀតដែលបានទទួលវ៉ាក់សាំង Moderna ១៤ ថ្ងៃ​ បន្ទាប់ពី​ស្ត្រីបាន​ចាក់វ៉ាក់សាំងលើកទី ២។ នាងបានរកឃើញនូវចំនួនអង្គបដិប្រាណជាក់លាក់មួយដែលគេហៅថា IgG ក្នុងនោះទាំងអស់។ អ្នកស្រាវជ្រាវផ្សេងទៀតមានលទ្ធផលស្រដៀងគ្នាដែរ៕

Chris
Chris Lakes (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T