ចាយបែបនេះ​ ទើបអ្នកអាច​​ ក្លាយជាអ្នកមានបាន

//s9.kh1.co/15/1549d31b868209f805ec58e0d8b332ade3a0866b.jpg
យល់ដឹង

 ០១-មិថុនា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

តោះមកស្វែងយល់ពីរបៀបចាត់ចែងគ្រប់គ្រងលុយកាក់ចាយវាយ ដោយមានទំនួលខុសត្រូវ និង ភាពឈ្លាសវៃក្នុងការចាត់ចែងប្រាក់កាក់

ចំណេះដឹងទូទៅ៖  បញ្ហាធំក្នុងបញ្ហាដែលធំបំផុតរបស់មនុស្សគឺថាមនុស្សភាគច្រើនមិនសូវខ្វល់ខ្វាយពីការចំណាយប្រចាំថ្ងៃរបស់ពួកគេ។ វាពិតជាសំខាន់ណាស់ដែលមនុស្សគ្រប់រូបត្រូវរៀនពីរបៀបក្នុងការចំណាយលុយឱ្យបានវាងវៃដូច្នេះ គេអាចចេះធ្វើសន្សំកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ហើយអាចនឹងជោគជ័យក្នុងការអនាគតយូរអង្វែងទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទិញរបស់ដែលមានសារសំខាន់ជាអាទិភាពមុនគេ

នេះអាចជារឿងដែលសំខាន់បំផុតសម្រាប់អ្នកដែលត្រូវធ្វើ។ ជាការពិតណាស់ មានរបស់របរដែលមានភាពចាំបាច់ដែលអ្នកមិនរស់នៅខ្វះបាន​ រួមមានដូចជា អាហារ ទឹក សម្លៀកបំពាក់ និង ផ្ទះ។ ដូចអ្នកដឹងរួចហើយ ប្រសិនបើអ្នកមិនកន្លែងសម្រាប់ស្នាក់នៅ ឬ មានអាហារហូបនោះទេ ការដោះស្រាយបញ្ហាហិរញ្ញវត្ថុ និង ការសន្សំលុយគឺពិបាកកើតមានឡើងណាស់។

https://s9.kh1.co/__image/w=650,h=433,q=100/00/00e4b915694c173f1038fb33e797df348c1b7582.jpeg

បែងចែកការចាយវាយរបស់អ្នកទៅជាបីផ្នែក

ផែ្នកទី១៖ ចំណាយដែលបានកំណត់ទុក ( Fixed Expenses)ចំណាយទាំងនេះ មានដូចជា ថ្លៃជួលផ្ទះ ថ្លៃបង់រំលួសឡាន ម៉ូតូ ទូរស័ព្ទឬ ផ្ទះទិញជាដើម។

ផ្នែកទី២៖ ចំណាយចាំបាច់ (Essential Expenses)រួមមានម្ហូបអាហារ ថ្លៃដឹកជញ្ជូន និង បម្រើបម្រាស់ផ្សេងៗ ដែលតម្លៃទាំងនោះ មិនគួរប្រែប្រួលពីមួយខែទៅមួយខែ។

ផ្នែកទី៣៖ ចំណាយមិនចាំបាច់(Non-essential Expense)នេះគឺជាចំណាយបន្ទាប់បន្សំ មានដូចជា សំបុត្រកុន ផឹកស៊ីជាមួយមិត្តភ័ក្តិ ចំណាយដើរលេង ត្រង់ចំណុចនេះ យើងអាចយកការចំណាយទាំងនេះ មកសន្សំជាជាងការខ្ជះខ្ជាយដោយមិនដឹងខ្លួន តិចៗមែន ប៉ុន្តែច្រើនដង ក៏ជាចំនួនច្រើនបានដែរ។

https://s9.kh1.co/__image/w=640,h=420,q=100/51/519dcbd7cd4c403f5e947c30b14337819943c126.jpg

កត់ត្រាទុកនូវរបាយការណ៍ចាយវាយ

ត្រង់ចំណុចនេះ អ្នកអាចធ្វើការកត់ត្រានូវចំណូលចំណាយប្រចាំខែរបស់អ្នក ដើម្បីដឹងពីការរបៀបដែលចាយវាយប្រចាំខែ ដោយកត់ទាំងចំណាយប្រចាំខែ និង ចំណូលប្រចាំខែ ដើម្បីដឹងថា តើការចាយវាយ និង ចំណូលរបស់ប្រែប្រួលដូចម្តេចក្នុងរយៈពេល១ខែៗ ហើយកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការគ្រប់គ្រង់សាច់ប្រាក់របស់អ្នកឱ្យបានប្រសើរជាងមុន។

https://s9.kh1.co/__image/w=650,h=773,q=100/53/53a093018c1aca44fd82f0955b227a20ca87fc21.png

គណនាចំនួនលុយរបស់អ្នកដែលនៅសល់ពីចំណាយដែលបានកំណត់ ( Fixed Expenses) និងចំណាយចាំបាច់ (Essential Expenses)

ប្រសិនបើអ្នកចំណាយលុយត្រឹមតែរបស់របរចាំបាច់ សួរថា តើចំណូលរបស់អ្នកសល់ប៉ុន្មាន។

យកចំណូលរបស់អ្នកសរុបដក ចំណាយដែលបានកំណត់ និង ចំណាយចាំបាច់ ដើម្បីដឹងថា ក្នុងមួយខែអ្នកចំណាយលុយប៉ុន្មាន។ អ្នកចាំបាច់យកចំនួនដែលបានដករួច យកមកគ្រប់គ្រងប្រកបដោយភាពឆ្លាតវៃ ដោយបែងចែកសម្រាប់ប្រាក់ចំណូល និង ជីវិតកម្សាន្តជាដើម។

https://s9.kh1.co/__image/w=650,h=403,q=100/d9/d9a770aa8841438ec9d7a761feec7b58254e1f8e.jpg

បែងចែកចំណូលដែលនៅសល់ទៅជាការសន្សំ និង ការវិនិយោគ និង សកម្មភាពកំសាន្តក្នុងជីវិតជាដើម

ទឹកប្រាក់ដែលនៅសល់បន្ទាប់ពីអ្នកបានដកចំណាយចាំបាច់ រាល់ខែ គឺជា ចំណូលតាមតម្រូវការ។ អ្នកអាចយកចំណូលនោះ ទៅដើរផ្សារ ទិញរបស់របរ ដើរក្រៅ និង ជាសំខាន់នោះ ដាក់ក្នុងការសន្សំរបស់អ្នក ជាងនោះទៅទៀតនោះ ប្រែក្លាយចំណូលនោះទៅជាការវិនិយោគ កាន់តែប្រសើរ៕

https://s9.kh1.co/__image/w=650,h=403,q=100/f1/f107aaed8706a9c6fb385d3e4ec065af9ea571c4.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T