ភ្នំពេញ៖ តារាកំប្លែងវ័យនីឡា កូនស្រីរបស់លោក សុវណ្ណរិទ្ធី ហៅលោកតា វុិចទ័រ បានធ្វើការបង្ហាញជាសាធារណៈនូវគូស្នេហ៍បុរសសង្ហាម្នាក់ ដែលបានស្រលាញ់គ្នាអស់៤ឆ្នាំកន្លងមក ដែលធ្វើឲ្យទស្សនិកជនមួយចំនួនមានច្រណែនយ៉ាងខ្លាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានសរសេរជាសាខ្លីខ្លី អបអរជាមួយនឹងខួប Anniversary ៤ឆ្នាំតាមរយៈបណ្តាញសង្គមថា៖
៤ឆ្នាំ៤ខែដែលមានន័យស្គាល់គ្រប់រសជាតិ ផ្អែម ល្វីង ជូរចត់ រឿងលំបាកជាច្រើនដែលគេមើលមិនឃើញ ខ្លះគេសើចចំអក ដៀល និយាយដើម គិតអាក្រក់!!!! តែខ្ញុំមិនដែលស្ដាប់ គិតរឺអន់ចិត្ត
ផ្លូវខ្ញុំរើសចង់អ្នកណាគិតបែបណាតាមការគួរ...តែសម្រាប់ខ្ញុំរយះពេល៤ឆ្នាំនេះបានធ្វើអោយខ្ញុំស្វែងយល់បានច្រើន៕
គេអួតប្ដីទិញពេជ្រទិញផ្ទះឡាន តែខ្ញុំអួតគូអនាគតដែលជាពេជ្រសម្រាប់ខ្ញុំ
ពេជ្រទិញពេលណាក៏បាន តែបើមនុស្សចាំលើកទឹកចិត្តនឹងគិតពីយើងស្រឡាញ់យើងមិនអាចទិញបានទេ
ត្រូវចាំថ្ងៃនេះពេលនេះខ្ញុំលំបាកតែខ្ញុំនៅតែតស៊ូអត់ធ្មត់..ទ្រាំបន្តិចនឹងដល់គោលដៅ...ជិវិតគូរមិនស្រួលដូចខ្ញុំគិតកាល៣ឆ្នាំមុន តែបើយើងចេះរក្សាគ្នាគឺមិនបាត់បង់ ថែរគ្នាទៅមកបាននៅជាមួយគ្នាបានយូរបើមានម្នាក់ថែម្នាក់ទៀតមិនថែគង់តែបែក អញ្ចឹងត្រូវថែទាំងពីរ
ការមើលងាយនៅពេលដែលខ្ញុំបានជួបគាត់គឺច្រើន តែខ្ញុំសុំតែម្យ៉ាងកុំទាន់លើកទង់សណានៅចាំមើលថ្ងៃជ័យរបស់ខ្ញុំសិន ខ្ញុំចូលចិត្តជិវិតសាមញ្ញមិនហុឺហាមិនឡូយឆាយ តែមានក្ដីសុខ សុំត្រឹមចំណងស្នេហ៍មួយនេះឋិតថេររហូតទៅ happy anniversary
ជូនពរមនុស្សស្រីគ្រប់រូបសំណាងល្អ
យ៉ាងណាមិញ ទស្សនិកជនក៏បានធ្វើការសរសើរអំពីស្នេហារបស់ពួកគេទាំងពីរដែលស្រលាញ់គ្នាដោយក្តីស្មោះត្រង់និង មើលថែគ្នាយ៉ាងល្អបែបនេះនោះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖








