សមាជិក Girls' Generation ជួបជុំគ្នាដើម្បីប្រារព្ធខួប «៥០០០​​​​ថ្ងៃ» នៃវត្តមាន​របស់​ក្រុម

//s9.kh1.co/7d/7d85057d065e7a75e28cba8fa0629a75b4c6d52c.jpg
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តាមគណនីជាផ្លូវការ Instagram របស់ Sooyoung សមាជិករបស់ Girls' Generation គឺត្រូវបានគេប្រទះ​ឃើញ​ថា​នាង​បាន​បង្ហោះ story មួយដោយទាក់ទងនឹងការជួបជុំគ្នាមួយរបស់សមាជិក SNSD ទាំង៨

កូរ៉េខាងត្បូង៖ ប្រិយមិត្តរបស់ Khmerload ជាពិសេសអ្នកគាំទ្ររបស់វិស័យចម្រៀង K-POP ពិតជាស្គាល់ច្បាស់ពី​កិត្តិសព្ទ​របស់ក្រុមចម្រៀងនារីតំណាងប្រទេសនោះគឺ Girls' Generation ឬក៏អាចហៅកាត់ខ្លីបានថា "SNSD" ដែល​គ្រប់គ្រងដោយផលិតកម្ម SM។ ឥលូវនេះពួកគេបានជួបជុំគ្នាតាមរយៈប្រព័ន្ធអនឡាញ ដើម្បីប្រារព្ធខួប "៥០០០ថ្ងៃ" របស់ក្រុមតាំងពីលេចមុខចូលសិល្បៈមកម្ល៉េះ វាពិតជាពិសេសខ្លាំងណាស់សម្រាប់ពួកគេ ក៏ដូចជា​អ្នកគាំទ្រ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរសមាជិករបស់ Girls' Generation ទាំងអស់មានចំនួន៩នាក់ ប៉ុន្តែជាអកុសល Jessica មិនអាច​បន្តដំណើរជាមួយក្រុមបានទៀត ដោយខាងផលិតកម្ម SM បានបញ្ជាក់ពីការចាកចេញរបស់នាងនៅឆ្នាំ ២០១៤ ប៉ុន្តែ​ទោះ​​បីជាយ៉ាងណាក៏ដោយក៏សមាជិកទាំង៨នាក់ទៀត នៅតែបន្តបម្រើអារម្មណ៍អ្នកគាំទ្ររបស់ខ្លួន។ 

តាមគណនីជាផ្លូវការ Instagram របស់ Sooyoung សមាជិករបស់ Girls' Generation គឺត្រូវបានគេប្រទះ​ឃើញ​ថា​នាងបានបង្ហោះ story មួយដោយទាក់ទងនឹងការជួបជុំគ្នាមួយរបស់សមាជិក SNSD ទាំង៨ ដើម្បីប្រារព្ធខួប "៥០០០​ថ្ងៃ" តាមប្រព័ន្ធអនឡាញ (ZOOM) ដោយ Tiffany បានធ្វើជាពិធីការនីនៅក្នុងអង្គប្រជុំរបស់ SNSD នោះ​។​

https://s9.kh1.co/__image/w=650,h=1135,q=100/64/6424305d6ad23b2b465da23a07ca5bdc3b3d379e.jpg
https://s9.kh1.co/__image/w=650,h=1139,q=100/8b/8b6f8dbad87e651b6cd12ad0b5183b0e10c74cba.jpg

សូមចូលរួមអបអរសាទរដល់ក្រុមនារី Girls' Generation និងអ្នកគាំទ្ររបស់ក្រុម (SONE) ដែលបានចាប់ដៃគ្នា តស៊ូមកដល់សព្វថ្ងៃនេះ៕

សមាជិកទាំង៩របស់ Girls' Generation
សមាជិកទាំង៩របស់ Girls' Generation
សមាជិកទាំង៨របស់ Girls' Generation
សមាជិកទាំង៨របស់ Girls' Generation
Taetiseo<br>
Taetiseo
Oh'GG
Oh'GG
Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T