កូរ៉េខាងត្បូង៖ ប្រិយមិត្តរបស់ Khmerload ជាពិសេសអ្នកគាំទ្ររបស់វិស័យចម្រៀង K-POP ពិតជាស្គាល់ច្បាស់ពីកិត្តិសព្ទរបស់ក្រុមចម្រៀងនារីតំណាងប្រទេសនោះគឺ Girls' Generation ឬក៏អាចហៅកាត់ខ្លីបានថា "SNSD" ដែលគ្រប់គ្រងដោយផលិតកម្ម SM។ ឥលូវនេះពួកគេបានជួបជុំគ្នាតាមរយៈប្រព័ន្ធអនឡាញ ដើម្បីប្រារព្ធខួប "៥០០០ថ្ងៃ" របស់ក្រុមតាំងពីលេចមុខចូលសិល្បៈមកម្ល៉េះ វាពិតជាពិសេសខ្លាំងណាស់សម្រាប់ពួកគេ ក៏ដូចជាអ្នកគាំទ្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរសមាជិករបស់ Girls' Generation ទាំងអស់មានចំនួន៩នាក់ ប៉ុន្តែជាអកុសល Jessica មិនអាចបន្តដំណើរជាមួយក្រុមបានទៀត ដោយខាងផលិតកម្ម SM បានបញ្ជាក់ពីការចាកចេញរបស់នាងនៅឆ្នាំ ២០១៤ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏សមាជិកទាំង៨នាក់ទៀត នៅតែបន្តបម្រើអារម្មណ៍អ្នកគាំទ្ររបស់ខ្លួន។
តាមគណនីជាផ្លូវការ Instagram របស់ Sooyoung សមាជិករបស់ Girls' Generation គឺត្រូវបានគេប្រទះឃើញថានាងបានបង្ហោះ story មួយដោយទាក់ទងនឹងការជួបជុំគ្នាមួយរបស់សមាជិក SNSD ទាំង៨ ដើម្បីប្រារព្ធខួប "៥០០០ថ្ងៃ" តាមប្រព័ន្ធអនឡាញ (ZOOM) ដោយ Tiffany បានធ្វើជាពិធីការនីនៅក្នុងអង្គប្រជុំរបស់ SNSD នោះ។
សូមចូលរួមអបអរសាទរដល់ក្រុមនារី Girls' Generation និងអ្នកគាំទ្ររបស់ក្រុម (SONE) ដែលបានចាប់ដៃគ្នា តស៊ូមកដល់សព្វថ្ងៃនេះ៕