បន្ទាន់! អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវ អ្នកធ្លាប់ពាក់ព័ន្ធនៅ បេឡានផ្សារច្បារអំពៅ ត្រូវទៅធ្វើតេស្ដជាបន្ទាន់

//s9.kh1.co/1b/1b1c1cdc0c4361c50cbe7fd6427654bbb01654e9.png
សង្គម

 ១២-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ (ជាពិសេសអ្នកលក់ត្រី) និងអ្នកពាក់ព័ន្ធទាំងអស់នៅ បេនឡានច្យារអំពៅ និង ផ្សារច្បារអំពៅ ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ (ជាពិសេសអ្នកលក់ត្រី) និងអ្នកពាក់ព័ន្ធទាំងអស់នៅ បេនឡានច្យារអំពៅ និង ផ្សារច្បារអំពៅ ​​ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ ជាអ្នកលក់ត្រី បានទៅទទួលទិញត្រី នៅបេនឡាន ផ្សារច្បារអំពៅ ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃធ្លាក់ខ្លួនឈឺ ដើម្បីយកទៅលក់បន្តនៅផ្សារបឹងត្របែកផ្លាហ្សា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា ទីតាំងដែលបងប្អូនអាចទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ បាន រួមមាននៅវិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។ ដោយឡែក អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

បេនឡានច្យារអំពៅ 
បេនឡានច្យារអំពៅ 

ប្រភពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T