វីវរហើយ! កីឡាកររបស់ Arsenal ចាប់ផ្ដើមរិះគន់លោកគ្រូ Arteta រឿង...

//s9.kh1.co/d1/d1e4de7c4c854e7e2fcb51d31cd4e3affa5b9101.jpg
កីទ្បា

 ១២-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Arteta រងការរីះគន់រឿងទម្លាក់កំហុងលើកីឡាករ

អង់គ្លេស៖ យោងតាមការរាយការណ៍ បានឲ្យដឹងថា កីឡាកររៀមច្បងដែលស្នាក់នៅក្លិបកាំភ្លើងធំ Arsenal យូរឆ្នាំមានអារម្មណ៍ហត់នឿយណាស់ដែលត្រូវលោកគ្រូបង្វឹក Mikel Arteta ទម្លាក់កំហុសនិងស្ដីបន្ទោសពួកគេពេលក្រុមលេងមិនបានល្អម្ដងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Mikel Artetaកី
  លោកគ្រូបង្វឹក Mikel Artetaកី
កីឡាករ Arsenal 
កីឡាករ Arsenal 

Arsenal កំពុងឈរនៅលេខរៀងទី១១ក្នុងតារាង Premier League ដោយនៅសល់តែ៨ប្រកួតកត់ក្នុងដៃនៅរដូវកាលនេះខណៈដែលក្លិបនេះក៏មិនសូវជាកាក់កបនៅ Europa League ប៉ុន្មានដែរដោយទើបតែលេងត្រឹមស្មើ ១ ទល់នឹង ១ ជាមួយក្លិប Slavia Prague នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ផងដែរ។

កីឡាករ Arsenal 
កីឡាករ Arsenal 

ក្ដីសង្ឃឹមតែមួយគត់របស់ Arsenal នៅរដូវកាលនេះគឺ ពាន Europa League នេះឯងដែលបើសិនជាបានលើកពាននេះមែន រដូវកាលក្រោយក្លិបនឹងមានកៅអីបានទៅលេង Champions League ។

  លោកគ្រូបង្វឹក Mikel Arteta
  លោកគ្រូបង្វឹក Mikel Arteta

ដោយឡែក ក្រោយលេងស្មើ ១ ទល់នឹង ១ ជាមួយ Slavia Prague នេះ លោកគ្រូបង្វឹក Arteta ទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រ ហើយមិនត្រឹមតែប៉ុណ្ណោះ កីឡាករក្នុងក្រុមក៏ចាប់់ផ្ដើមរិះគន់ចំពោះការដឹកនាំនិងយុទ្ធសាស្ត្ររបស់លោកគ្រូផងដែរ ជាពិសេសគឺលោកគ្រូតែងតែទម្លាក់កំហុសទៅឲ្យកីឡាករក្នុងក្រុមពេលលេងចាញ់ម្ដងៗ៕

  លោកគ្រូបង្វឹក Mikel Arteta
  លោកគ្រូបង្វឹក Mikel Arteta

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T