ត្រួសៗពីគ្រឿង​រណ្តាប់ទទួលទេវតា​ «ឆ្នាំឆ្លូវ» ត្រីស័ក ព.ស.​២៥៦៥​

//s9.kh1.co/0e/0e7d6a0da2a0efbe4b57653a193e3dda7b43d752.jpeg
យល់ដឹង

 ១២-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

គ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មីឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ទ្រង់សោយទឹកដោះថ្លា

ពិធីបុណ្យប្រពៃណីជាតិ តែងធ្វើជារៀងរាល់ឆ្នាំនៅខែចែត្រ ឬខែវិសាខ ជាខែដែលប្រជាជន ខ្មែរទំនេរពីការងារ​ស្រែ​ចម្ការតែងតែមកជួបជុំគ្នា។ ម្យ៉ាងទៀតរយៈពេលមួយឆ្នាំ ពួកគេបានបែកចេញពី គ្រួសារ និងញាតិមិត្ដ ទៅប្រកបរបរ​ចិញ្ចឹមជិវិតនៅទីឆ្ងាយៗ លុះដល់ឆ្នាំថ្មី គេបានវិលមកជួបជុំគ្នា សួរសុខទុក្ខគ្នា ដើម្បីបន្ថយការនឹករឭក និងពិសេស​ការតបគុណ ចំពោះមាតាបិតា និងអ្នកដែលមានគុណ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយហេតុថា បុណ្យចូលឆ្នាំថ្មី ត្រូវនឹងថ្ងៃពុធ គឺត្រូវវេនរបស់ ទេពធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌អន (ខៀវស្រគាំ) លម្អនូវ​ព្រះកាណ៌ ដោយ​សៀត​ផ្កាចម្ប៉ា អាភរណៈទ្រង់ពាក់កែវពិទូរ្យ ភក្សាហារទ្រង់សោយសប្បិ (ទឹកដោះថ្លា) ទ្រង់​អាវុធ​ព្រះហស្តស្តាំ​ទ្រង់​អញ្ជុល (ម្ជុល) ព្រះហស្តឆ្វេងទ្រង់យដ្ឋិ (ឈើច្រត់) គង់ផ្ទំបើកព្រះនេត្រនិន្ទ្រាលង់លក់​លើខ្នង​គទ្រភៈ (សត្វលា) ជា​ពាហនៈ​។

ដូចនេះរៀបសម្រាប់គ្រឿងរណ្តាប់ ទទួលទេវតាឆ្នាំថ្មីនេះមានដូចជា៖

បាយសី ១គូ ,ស្លាធម៌ ១គូ ,ធូប៥ ,ទៀន៥ ,ទឹកអប់ ១គូ ,ផ្កាភ្ញី ,លាជ ,ទឹក ១ផ្តិល , ភេសជ្ជៈ និងនំនែក ផ្លែឈើ​គ្រប់​មុខ។

ដូចនេះ នៅ​ក្នុងឱកាសឆ្នាំនេះ​ ពលរដ្ឋទូទៅអាចនាំគ្នារៀបចំបាយ ម្ហូប សម្លៀកបំពាក់ និងថវិកាផ្ទាល់ខ្លួន ជូន​ឪពុក​ម្តាយ​ និងសាច់ញាតិបងប្អូន ឬរៀបចំចង្ហាន់ផ្សេងៗប្រគេនព្រះសង្ឃជាធម្មតា ដោយពុំចាំបាច់មានមនុស្ស ចូលរួម​អ៊ូអរ​ច្រើនឡើយ។ ក្នុងន័យកាត់បន្ថយ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងរំឭកនឹកគុណដល់អ្នក ដែលមានគុណ និងគ្រូ​បាធ្យាយជាដើម។៕

ព្រះនាង មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម 
ព្រះនាង មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម 
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T