អាជ្ញាកណ្តាល El Clasico បានសួរ Lionel Messi ថា «តើអ្នកស្គាល់ច្បាប់បាល់ទាត់ដែរឬទេ»?

//s9.kh1.co/b6/b6cb12c87a294e6c48ffacd3f2c310e2d6f13966.webp
កីទ្បា

 ១២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

​អាជ្ញាកណ្តាល El Clasico បានសួរ Lionel Messi ថា “តើអ្នកស្គាល់ច្បាប់បាល់ទាត់ដែរឬទេ”?

អេស្ប៉ាញ៖ កីឡាករ Lionel Messi ត្រូវបានអាជ្ញាកណ្តាល Gil Manzano សួរថា តើគាត់ដឹងអំពីច្បាប់បាល់ទាត់ដែរឬទេអំឡុងពេល Real Madrid ប្រកួតទល់នឹង Barcelona កាលពីល្ងាចថ្ងៃសៅរ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lionel Messi
Lionel Messi

ក្រុមយក្សកាតាឡាន់បានបរាជ័យក្នុងលទ្ធផល ២-១ ទល់នឹងគូប្រជែងដ៏ជូរចត់របស់ពួកគេនៅក្នុង 'El Clasico' ហើយវាអាចបញ្ចប់នូវក្តីសង្ឃឹមនៃពានរង្វាន់ La Liga របស់ពួកគេ។ លោក Manzano មិនឃើញមានបញ្ហាអ្វីឡើយ ហើយមិនបានពិនិត្យ VAR ឡើងវិញទេ។

Lionel Messi
Lionel Messi

ពេលនោះ វាត្រូវបានគេអះអាងថាគាត់មានពាក្យសម្តីជាមួយ Messi ហើយតាមឱ្យដឹងពី Sport-FM តារាឆ្នើមរបស់ Barcelona បានតបទៅវិញថា "លោកអាជ្ញាកណ្ដាល សូមបង្ហាញការគោរពខ្លះផង និយាយឱ្យស្រួលបួល។

Lionel Messi
Lionel Messi

អ្វីគួរឱ្យចាប់អារម្មណ៍មួយទៀតនៅក្នុងរឿងនេះគឺ លោក Manzano គឺជាអាជ្ញាកណ្តាលតែម្នាក់គត់នៅក្នុងប្រទេសអេស្ប៉ាញដែលផ្តល់ឱ្យ Messi នូវកាតក្រហមក្នុងអាជីពបាល់ទាត់របស់គាត់៕

HUN CHIVA
Dwayne Lock (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T