ថៃ៖ មហាជនជាច្រើនច្បាស់ណាស់ប្រាកដជាបានស្គាល់ Bella Ranee នាងគឺជាតារាសម្ដែងស្រី វ័យក្មេងដែលមានសម្រស់ស្រស់ស្អាត និងមានទេពកោសល្យល្អក្នុងការសម្ដែងរឿងជាច្រើននៅក្នុងប្រទេសថៃ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងរយៈពេលថ្មីៗនេះ Bella ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មពិធីប្រគល់ពានរង្វាន់សមាគមន៍អ្នកដឹកនាំភាពយន្តថៃមួយកន្លែង ប៉ុន្តែក្នុងកម្មពិធីនោះមានអ្នកជំងឺកូវីដ១៩ បានចូលរួមក្នុងកម្មពិធីនោះដែរ ក្នុងនោះក៏បានធ្វើឱ្យម្នាក់ៗមានការព្រួយបារម្ភជាខ្លាំង និងបានទៅត្រួតពិនិត្យ ធ្វើតេស្តរកមើលជំងឺកូវិដ១៩គ្រប់ៗគ្នា ។
ចំណែក Bella បន្ទាប់ពីបានចូលរួមកម្មពិធីនោះរួចមកនាងក៏បានបង្ហោះសារ នៅក្នុងIG របស់នាងថាៈ
" បន្ទាប់ពីខ្ញុំបានទៅចូលរួមក្នុងកម្មពិធីប្រគល់ពានរង្វាន់នៃសមាគមន៍អ្នកដឹកនាំភាពយន្តថៃ ដែលបានរៀបចំឡើងនៅក្នុងថ្ងៃទី៤ ខែមេសាឆ្នាំ២០២១ នៅសណ្ឋាគា Sukosol ក្នុងទីក្រុងបាងកក ហើយអ្នកចូលរួម២នាក់ត្រូវបានគេរកឃើញថាមានជំងឺកូវីដ១៩ នៅក្នុងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ ពេលដែលបានទទួលដំណឹងនេះភ្លាមខ្ញុំក៏ប្រញាប់ទៅធ្វើតេស្តភ្លាមៗ ហើយលទ្ធផលរបស់ខ្ញុំគឺអវិជ្ជមាន ប៉ុន្តែតាមច្បាប់ក្រសួងសុខាភិបាលខ្ញុំត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀតសិន៕"


