ក្រុមការងារ TYDA សម្រេចបន្ថែមទីតាំងយកសំណាកធ្វើតេស្ដរកមេរោគកូវីដ១៩ចំនួន ០២កន្លែងទៀត

//s9.kh1.co/00/00caefca64cafd1d8b750f43d90980c70e477ffc.png
សង្គម

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានបន្ថែមទីតាំងយកសំណាក​ធ្វើតេស្ដរកមេរោគកូវីដ១៩ ​ចំនួន ២​ទីតាំងទៀត

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ នៅព្រឹកថ្ងៃទី ១២ ខែមេសានេះ បានឱ្យដឹងថា ក្រុមការងារ (TYDA)  បានបន្ថែមទីតាំងយកសំណាក​ធ្វើតេស្ដរកមេរោគកូវីដ១៩ ​ចំនួន ២​ទីតាំងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សេចក្ដីសម្រេចនេះ គឺដើម្បីជួយសម្រួលដល់ការមកធ្វើតេស្ដរបស់ប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលរងការវាយពីវីរុសកូវីដ១៩ មិនស្រាកស្រាន្ដ ដោយទីតាំងទាំង ០២កន្លែងនោះមានដូចជា៖

១. ផ្លូវ ឌួង ងៀប ជិតរោងចក្រ ឌីន ហាន

២. វិហារព្រះយេស៊ូ ច្រមុះជ្រូក ស្ទឹងមានជ័យ

គួរជម្រាបថា សម្រាប់ទីតាំងចាស់ៗ បងប្អូនអាចទៅធ្វើតេស្ដបានមានដូចជា រួមមាននៅវិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​៕

ទីតាំងធ្វើតេស្ដថ្មី ០២ទៀត
ទីតាំងធ្វើតេស្ដថ្មី ០២ទៀត

ប្រភពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T