ត្រេកអរជំនួស! ថវិកាចំនួន ៥លានរៀល របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់អ្នកអ្នកចាក់វា៉ក់លេខរៀងទី១ លានរួចហើយ

//s9.kh1.co/2b/2b00da624576a7b4741977b58d335dae288fb007.jpg
សង្គម

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រំភើសជំនួស! ថវិកាចំនួន ៥លានរៀល របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនដល់អ្នកអ្នកចាក់វា៉ក់សាំងលេខរៀងទី១ លានរួចហើយ

រាជធានីភ្នំពេញ៖ ថវិការបស់សម្តេចតេជោ ហ៊ុន សែន ចំនួន៥ លានរៀល បានទៅដល់អ្នកចាក់វ៉ាក់សាំងកូវីដ១៩ ដែលស្ថិតនៅលេខរៀងទី១ លាន ហើយ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ រង្វាន់ជាថវិការបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនអ្នកមានសំណាងខាងលើ តាមរយៈលោកជំទាវ​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់កូវីដ១៩។

នៅថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃើញអ្នកដែលបានស័គ្មចិត្តចាក់វ៉ាក់សាំងលើកទី១ លាន គឺបុរសដែលមានឈ្មោះថា ប៉ាន់ សុវណ្ណរិទ្ធ មានអាយុ៣៦ឆ្នាំ មានមុខរបរជាអ្នកលក់ដូរតាមហាង និង មានភរិយា ជាស្ត្រីមេផ្ទះ និង មានកូនបីនាក់ និង មានទីលំនៅនៅផ្ទះល្វែងលេខ២ ព្រែកព្រីងទី២ សង្កាត់វចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

គួរបញ្ជាក់ដែរថា បុរសរូបនេះ បានចាក់វ៉ាក់សាំងនៅសាលាសន្ធរម៉ុក សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ ឈរនៅលេខរៀងទី១ លាន ដោយអ្នកចាក់វ៉ាក់លេខរៀងទី១ គឺកូនប្រុសច្បងសម្តេចតេជោនាយករដ្ឋមន្រ្តី គឺ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការទ័ពជើងគោក៕

ប្រភព៖​ Fresh News

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=434,q=100/6f/6fb75087db7d9b7fb615cd65f44e20a36baefacb.jpg
https://s9.kh1.co/__image/w=650,h=434,q=100/04/0443266bff22411d748d4d5c359ccec2e58b69b3.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a5/a5922ebeb658fa534e8511abd7bc1041024302b3.jpg
https://s9.kh1.co/__image/w=650,h=434,q=100/50/50bc1e0e9f19effe35a60acb92dc7284d8406b6f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/3f/3fbd23fabb1eda4238524263b45740f7a2ae72ed.jpg
https://s9.kh1.co/__image/w=650,h=434,q=100/04/0443266bff22411d748d4d5c359ccec2e58b69b3.jpg
https://s9.kh1.co/__image/w=650,h=434,q=100/b6/b62ff1e4b757d128e59d3b23e4fe2846fd7ace7a.jpg
https://s9.kh1.co/__image/w=650,h=434,q=100/10/1066731f92cc8f9ec228e70fc6013ce348056534.jpg
https://s9.kh1.co/__image/w=650,h=434,q=100/04/0441969330f7693f0072f795e7231e9a35e71ec8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/31/31b0a1fa04de9aba935b9f30f45821403859677d.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T