ខ្លាច Liverpool ឆក់បាត់! Barca ប្រញាប់ចរចាបន្តកុងត្រាថ្មីឲ្យតារាឆ្នើមម្នាក់របស់ខ្លួន

//s9.kh1.co/0f/0fb2c3418581c2eae7afa09bd539edd33c3e86e6.jpg
កីទ្បា

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Barcelona នឹងស្នើកុងត្រាថ្មីដល់តារាវ័យក្មេងម្នាក់របស់ខ្លួន

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថាកំពុងប្រញាប់ប្រញាល់ចរចាបន្តកុងត្រាថ្មីជាមួយ ខ្សែបម្រើឆ្នើមវ័យក្មេង Pedri Gonzalez ព្រោះខ្លាចក្លិបហង្សក្រហម Liverpool ឆក់យកបាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Pedri Gonzalez
  ខ្សែបម្រើ Pedri Gonzalez

ថ្មីៗនេះ មានប្រភពមួយបានបង្ហើបឲ្យដឹងថា ភាគីរបស់លោកគ្រូបង្វឹក Jurgen Klopp កំពុងសម្លឹងចង់បាន Pedri ដល់ថ្នាក់ឲ្យអ្នកតំណាងទាក់ទងទៅក្លិបថែមទៀតផង ខណៈដែលកីឡាករវ័យត្រឹមតែ១៨ឆ្នាំរូបនេះបានចូលលេងញឹកញាប់សឹងតែរាល់ការប្រកួតរបស់ Barcelona ក្រោមការដឹកនាំរបស់លោកគ្រូ Ronald Koeman គឺសរុប៤៣ប្រកួត និងបង្ហាញខ្លួនឲ្យជម្រើសជាតិអេស្ប៉ាញបាន៣ប្រកួត។

  ខ្សែបម្រើ Pedri Gonzalez
  ខ្សែបម្រើ Pedri Gonzalez
  ខ្សែបម្រើ Pedri Gonzalez នៅយជម្រើសជាតិអេស្ប៉ាញ
  ខ្សែបម្រើ Pedri Gonzalez នៅយជម្រើសជាតិអេស្ប៉ាញ

យោងតាមសារព័ត៌មាន The Mirror គឺ Barcelona នឹងចងជើង Pedri ឲ្យស្នាក់នៅ Camp Nou បន្តទៀតខណៈដែលកុងត្រារបស់គេនឹងផុតនៅរដូវក្ដៅឆ្នាំក្រោយនេះហើយ។ គេដឹងថាតម្លៃផ្ដាច់កុងត្រារបស់ Pedri ខ្ទង់ ៧០លានផោន(ស្មើនឹងប្រមាណ៩៥.៩លានដុល្លារ)។

  ខ្សែបម្រើ Pedri Gonzalez
  ខ្សែបម្រើ Pedri Gonzalez

Barcelona គ្រោងនឹងផ្ដល់កុងត្រាចំនួន៤ឆ្នាំទៀតដល់ Pedri Gonzalez ហើយនឹងបន្ថែមតម្លៃផ្ដាច់កុងត្រាឲ្យកើនដល់ទៅ ៣៥០លានផោន (ស្មើនឹងប្រមាណ៤៧៩.៧លានដុល្លារ) ឯណោះ៕

  ខ្សែបម្រើ Pedri Gonzalez
  ខ្សែបម្រើ Pedri Gonzalez

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T