ភ្នំពេញ៖ ប្អូនស្រីល្អហួស ឬដែលពុកម៉ែ បងប្អូន​ និង​ទស្សនិកជន​ ព្រមទាំងហ្វេនៗនៅក្នុងបណ្តាញហ្វេប៊ុកបានស្គាល់ថា ប្អូនស្រីមានឈ្មោះមួយទៀតថា យ៉ាយ៉ាទី២នោះ កាលពីពេលថ្មីៗនេះនាងទើបតែនឹងចេញបទចម្រៀងបែបរដើនមួយបទយ៉ាងពីរោះរណ្ដុំចិត្តជូនដល់ពុកម៉ែបងប្អូនផងដែរ។

ដោយឡែក កុមារីដ៏មានទេពកោសល្យ ល្អហួស មានជំនាញយ៉ាងច្រើនសម្បូរបែបដូចជា អាចច្រៀងបានយ៉ាងពីរោះ អាចរាំ ចង្វាក់ ញាក់ ចង្វាក់កូរ៉េ និងចង្វាក់ឥណ្ឌា បានយ៉ាងស្អាតនិងស្ទាត់ជំនាញនិងយ៉ាងរស់រវើក ទាំងចង្វាក់បែបទាន់សម័យ ព្រមទាំងចេះរាំរបាំបុរាណខ្មែរបានយ៉ាងសមសួនទៀតផង។

ជាក់ស្ដែង កុមារី ល្អហួស មិនត្រឹមតែមានទេពកោសល្យទៅលើវិស័យសិល្បៈគ្រប់ទម្រង់តែមួយមុខទេ នាងថែមទាំងមានចំណេះដឹងផ្សេងៗជាច្រើនផងដែរ ពោលគឺកុមារីមួយរូបនេះ អាចនិយាយបាន៣ ភាសាបានយ៉ាងល្អ ដូចជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាថៃ បានយ៉ាងស្ទាត់ជំនាញទៀតផង។ ដោយនៅលើគណនី TikTok របស់អ្នកនាង ចោម ចាន់ បានបង្ហោះជាវីដេអូ ការនិយាយជាភាសាថៃរបស់ ល្អហួស បានយ៉ាងពិរោះ និងល្អថែមទៀត៕

ចង់ដឹងថាល្អហួសអាចនិយាយភាសាថៃបានល្អនិងពិរោះយ៉ាងណានោះ?

សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
@choumchann

ល្អហួសនិយាយភាសារថៃ 😘😘

♬ original sound - Choum Chann
វីដេអូ ល្អហួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ