កែវ ចាន់​និមល សុំចិត្តបងប្អូនទាំងអស់គ្នាឲ្យ​អាណិតក្រុមគ្រូពេទ្យស្ម័គ្រចិត្តផង

//s9.kh1.co/4a/4a0ec294b8fde062cde9b49af88e40aa13494485.jpg
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ពិធីការនីល្បី កែវ ចាន់និមល បាននិយាយពីអារម្មណ៍នៅក្នុងចិត្តដែលមានការអាណិតទៅកាន់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលខិតខំព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងយប់ទាំងថ្ងៃ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ពិធីការិនីដ៏ល្បី​នៅប្រទេសកម្ពុជា កែវ ចាន់និមល បាននិយាយពីអារម្មណ៍នៅក្នុងចិត្តដែលមានការអាណិតទៅកាន់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលខិតខំព្យាបាលអ្នកជំងឺកូវីដ១៩ ទាំងយប់ទាំងថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកតារាស្រីមួយដួងនេះ បានសរសេរជាសំណេរខ្លីមួយដែលខ្លួនមានការអាណិតអាសូរជាពន់ពេកទៅដល់ក្រុមគ្រូពេទ្យដែល មិនបានសម្រាកពេញភ្នែកដូចយើងឡើយ ដោយនៅចាំព្យាបាលដល់អ្នកជំងឺកូវីដ១៩ដោយយកចិត្តទុកដាក់តែម្តង ដោយអត្ថន័យខ្លឹមសារសំណេរអ្នកនាងមានអត្ថន័យថា៖

បងប្អូនអើយសូមជួយអាណិតដល់ក្រុមគ្រូពេទ្យផង គាត់មិនមែនជាមិត្តភក្កិ មិនមែនជាសាច់ញាតិនិងយើងសោះ តែពួកគាត់បែរជាប្រថុយជីវិតមកបំពេញការងារដោយបេះដូងក្នុងការសង្រ្គោះអាយុជីវិតយើងគ្រប់គ្នា ហេតុអីក៏យើងជួយសម្រួលគាត់ប៉ុណ្ណឹងមិនបាន បានត្រឹមអាណិតនិងស៉ំទោសលោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់

កែវ ចាន់និមល 

យ៉ាងណាមិញសំណេរខ្លីមួយនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមសម្តែងការពេញចិត្តយ៉ាងខ្លាំង ដោយពួកគេក៏យល់ឃើញដូច្នេះដែរ ប៉ុន្តែទោះបីជាយ៉ាងក្តី សូមបងប្អូនទាំងអស់គ្នាមេត្តាគប្បីគោរពច្បាប់៣កុំ ៣ការពារ តាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា​ ដើម្បីឲ្យ​បញ្ជាប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ឲ្យ​បានឆាប់បំផុត៕

សូមចូលទស្សនារូបភាពខាងក្រោម​៖

កែវ ចាន់និមល 
កែវ ចាន់និមល 
កែវ ចាន់និមល 
កែវ ចាន់និមល 
កែវ ចាន់និមល 
កែវ ចាន់និមល 
កែវ ចាន់និមលនិង គ្រួសារ
កែវ ចាន់និមលនិង គ្រួសារ
កែវ ចាន់និមលនិង គ្រួសារ
កែវ ចាន់និមលនិង គ្រួសារ
កែវ ចាន់និមល
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T