អុញ! ខឹងអីបានជាពូដូ ដោះអាវគ្រវែងចោលក្រោយចប់ការប្រកួតទល់នឹង Genoa?(មានវីដេអូ)

//s9.kh1.co/05/056a1250ab0460962aa255db2a14869046f20842.jpg
កីទ្បា

 ១២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Ronaldo ដោះអាវបោះចោលក្រោយចប់ការប្រកួតទល់នឹង Genoa

អ៊ីតាលី៖ កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទកន្លងទៅនេះ ក្លិបសេះបង្កង់ Juventus បានបើកទ្វារកីឡដ្ឋានស្វាគមន៍ក្លិប Genoa ក្នុងការប្រកួត Serie A ដែលក្នុងនោះ Juventus បានយកឈ្នះ ៣ ទល់នឹង ១ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Juventus
កីឡាករ Juventus

៣គ្រាប់របស់ Juventus រកបានដោយ Kulusevski នៅនាទីទី៤, Alvaro Morata នៅនាទីទី២២ និង Mckennie នៅនាទីទី៧០ ខណៈដែល១គ្រាប់របស់ Genoa រកបានដោយ Scammaca នៅនាទីទី៤៩ ។

ខ្សែប្រយុទ្ធ Alvaro Morata
ខ្សែប្រយុទ្ធ Alvaro Morata

យ៉ាងណាមិញ ក្រោយចប់ការប្រកួត អ្វីដែលគេប្លែកចិត្តគឺ ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តដោយបានដោះអាវខ្លួនឯងគ្រវែងចោល ដោយអាវនោះត្រូវក្មេងប្រុសអ្នករើសបាល់នៅទីនោះប្រញាប់ប្រញាល់រើសយកវា។

   ខ្សែប្រយុទ្ធ Cristiano Ronaldo ដោះអាវគ្រវែងចោល
   ខ្សែប្រយុទ្ធ Cristiano Ronaldo ដោះអាវគ្រវែងចោល

តាមប្រភពមួយបានបង្ហើបឲ្យដឹងថា Ronaldo ខឹងសម្បារដែលខ្លួនឯងមិនអាចស៊ុតបញ្ចូលទីបានក្នុងការប្រកួតនេះខណៈដែលមិត្តរួមក្រុម Dejan Kulusevski, Alvaro Morata និង Weston McKennie សុទ្ធតែរកបានម្នាល់១គ្រាប់។

ខ្សែបម្រើ Weston McKennie
ខ្សែបម្រើ Weston McKennie

ប៉ុន្តែទន្ទឹមគ្នានោះដែរ គេជឿថាកីឡាករសញ្ជាតិព័រទុយកាល់រូបនេះដោះអាវគ្រវែងចោលដោយសារចង់ឲ្យអាវនោះទៅឲ្យក្មេងអ្នករើសបាល់ មិនមែនមកពីខកចិត្តអ្វីនោះឡើយ។

   ខ្សែប្រយុទ្ធ Cristiano Ronaldo ដោះអាវគ្រវែងចោល
   ខ្សែប្រយុទ្ធ Cristiano Ronaldo ដោះអាវគ្រវែងចោល

ត្រឡប់ទៅកាលពីប៉ុន្មានសប្តាហ៍មុន ខ្សែប្រយុទ្ធម្ចាស់ Ballon d'Or ៥សម័យកាលរូបនេះក៏បានបង្ហាញអាកប្បកិរិយាក្រេវក្រោធក្នុងការប្រកួតរវាងជម្រើសជាតិព័រទុយកាល់ ទល់នឹង ស៊ែរប៊ី ផងដែរ បន្ទាប់ពីស៊ុតបញ្ចូលទីហើយតែអាជ្ញាកណ្ដាលសម្រេចមិនផ្ដល់បាល់នោះឲ្យ។ កាលណោះ Ronaldo បានដោះស្លាកប្រធានក្រុមគ្រវែងចោលនឹងដីហើយដើរចេញពីទីលានទាំងទឹកមុខខឹងសម្បារ៕

ខ្សែប្រយុទ្ធ Cristiano Ronaldo បោះស្លាកប្រធានក្រុម
ខ្សែប្រយុទ្ធ Cristiano Ronaldo បោះស្លាកប្រធានក្រុម

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោម៖

ការប្រកួតរវាង Juventus និង Genoa 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T