បន្ទាប់ពីចាញ់ Man Utd លោក Mourinho បានសាងនូវកំណត់ត្រាអាក្រក់ជាងគេមួយនៅក្នុងអាជីព (មានវីដេអូ)

//s9.kh1.co/57/5787ac047b52f9dd48947d56b1159b0937790d65.jpg
កីទ្បា

 ១២-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Jose Mourinho ចាញ់ការប្រកួតដល់ទៅ១០ដងនៅក្នុងលីគដែលមិនធ្លាប់មានក្នុងអាជីព

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Tottenham លោក Jose Mourinho បានបង្កើតនៅកំណត់ត្រាដ៏អាក្រក់បំផុតសម្រាប់ខ្លួនឯងនៅក្នុងអាជីពក្រោយចាញ់ Manchester United កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   លោក Jose Mourinho 
   លោក Jose Mourinho 

ជាការពិតណាស់ ក្នុងការប្រកួតសប្តាហ៍ទី៣១​ នៃក្របខណ្ឌ Premier League កាលពីយប់មិញ Spurs ត្រូវបាន Man Utd យកឈ្នះយ៉ាងចាស់ដៃក្នុងលទ្ធផល ៣ទល់នឹង១ បន្ទាប់ពីនាំមុខគេមុនទៅហើយដោយកីឡាករ Heung-Min Son ប៉ុន្តែ ត្រូវបានក្រុមភ្ញៀវវាយបកវិញពីសំណាក់គ្រាប់បាល់របស់ Fred, Edinson Cavani និង​ Mason Greenwood។

ការប្រកួតរវាង Tottenham និង Manchester United
ការប្រកួតរវាង Tottenham និង Manchester United

នេះជាបរាជ័យលើកទី១០ហើយរបស់ Spurs នៅក្នុងរដូវកាលនេះ ហើយ​ វាជាកំណត់ត្រាអាក្រក់បំផុតរបស់លោក Mourinho ក្នុងអាជីពដែលដឹកនាំចាញ់ការប្រកួតដល់ទៅ១០ដងនៅក្នុងលីគ។ Spurs ត្រូវបានយកឈ្នះដោយ Everton, Liverpool (ពីរដង), Leicester, Brighton, Chelsea, Manchester City, West Ham, Arsenal និង Man Utd៕

  លោក Jose Mourinho 
  លោក Jose Mourinho 

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T