នេះបានហៅថាមិត្តភាពពិត! Peypey Dy ហ៊ានទិញផ្ទះ ឲ្យម៉ែសេះ (មានវីដេអូ)

//s9.kh1.co/a0/a099e8a91b4fdc481dfa9213a102c517c916bd17.jpg
តារា & កម្សាន្ដ

 ១១-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ Peypey Dy ទើបតែបានបង្ហើបប្រាប់តាមរយៈកម្មវិធីមួយថា គេបានទិញផ្ទះឲ្យ ម៉ែ សេះ ដែលរឿងមួយនេះ មិនត្រឹមតែធ្វើឲ្យ ម៉ែ សេះ រំភើបនោះទេ សូម្បីហ្វេនៗក៏រំភើបជំនួសដែរ។

ភ្នំពេញ៖ បើនិយាយដល់ តារាហ្វេសប៊ុកដ៏មានប្រជាប្រិយភាព Peypey Dy និង ម៉ែ សេះ ប្រិយមិត្តច្បាស់ជាស្គាល់ពួកគេច្បាស់រួចមកហើយ ដោយអ្នកទាំងពីររូបនេះ តែងតែទទួលបានការគាំទ្រខ្លាំងតាមរយៈវីដេអូកំប្លែងៗនៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកមើលពីជីវិតឯកជនរបស់ពួកគេ យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ Peypey Dy និង ម៉ែសេះ មិនត្រឹមតែជាដៃគូសម្ដែងដ៏ល្អក្នុងក្រុមនោះទេ តែពួកគេក៏ស្រលាញ់រាប់អានគ្នា រស់នៅក្នុងផ្ទះតែមួយដូចបងប្អូនយ៉ាងដូច្នោះ។ 

ហើយអ្វីដែលធ្វើឲ្យហ្វេនៗមានការនឹកស្មានមិនដល់ថែមទៀតនោះ កាលពីពេលថ្មីៗនេះ Peypey Dy ទើបតែបានបង្ហាញខ្លួនទៅសម្ភាសន៍នៅក្នុងកម្មវិធីមួយ ដោយរូបគេបានរៀបរាប់អារម្មណ៍ពិតមួយចំនួន ព្រមទាំងប្រាប់ថា រូបគេបានចំណាយលុយផ្ទាល់ខ្លួនទិញផ្ទះមួយកន្លែងប្រគល់ឲ្យ ម៉ែ សេះ ក្រោមហេតុផលមួយចំនួនស្ដាប់ហើយពិតជាបង្ហាញពីមិត្តភាពដ៏ល្អខ្លាំងមែនទែន រហូតហ្វេនៗនាំគ្នាពោលពាក្យសរសើរសឹងគ្រប់គ្នា៕  

ចង់ជ្រាបច្បាស់ពីមូលហេតុដែល Peypey Dy ទិញផ្ទះឲ្យម៉ែសេះ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Peypey Dy
Peypey Dy
ម៉ែ សេះ
ម៉ែ សេះ
ការបង្ហោះរបស់ ម៉ែ សេះ
ការបង្ហោះរបស់ ម៉ែ សេះ
វីដេអូ Peypey Dy 
Peypey Dy
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T