ខឹងណាស់! ចាញ់យប់មិញ លោក Koeman នៅមិនទាន់អស់ចិត្ត ចំពោះការកាត់ក្តីរបស់អជ្ញាកណ្តាលត្រង់ចំណុចនេះនៅឡើយទេ

//s9.kh1.co/45/45c218fc8f0e3d20216cf75455b11557f484cf33.jpg
កីទ្បា

 ១១-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ចាញ់យប់មិញ លោក Koeman នៅមិនទាន់អស់ចិត្តចំពោះការកាត់ក្តីរបស់អជ្ញាកណ្តាលត្រង់ចំណុចនេះនៅឡើយទេ។

អេស្ប៉ាញ៖ អ្នកចាត់ការលោក Ronald Koeman មិនបានលាក់បាំងអារម្មណ៍របស់ខ្លួន បន្ទាប់ពីក្រុមអ្នកមានបុណ្យ FC Barcelona ចាញ់ ២-១ ទៅលើក្រុមអធិរាជស Real Madrid នៃក្របខណ្ឌ Laliga កាលពីយប់ថ្ងៃសៅរិ៍កន្លងទៅនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុមអធិរាជសពិតជាធ្វើបានល្អមែនទែននៅតង់ទី ១ ខណៈកីឡាករ Karim Benzema និង Toni Kroos រកបានម្នាក់មួយគ្រាប់ មុនចូលដល់តង់ទី ២ ហើយក្រុមអ្នកមានបុណ្យក៏មានឱកាសបំបែកពងមាន់តាមពីក្រោយ ១ គ្រាប់មកវិញ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

យ៉ាងណាមិញ ការប្រកួតបានបញ្ចប់ទៅដោយមានភាពចម្រូងចម្រាស់ខ្លះដែរ ក្រោយបញ្ចប់ការប្រកួតលោក Koeman និង កីឡាកររបស់ក្រុម Barcelona ទាំងអស់បានចេញមុខតវ៉ាចំពោះលោកអជ្ញាកណ្តាល Jesus Gil Manzano ដោយ​លោកមិនបានផ្តល់បាល់ ១១ ម៉ែត្រទៅឱ្យក្រុមអ្នកមានបុណ្យ បន្ទាប់ពីខ្សែការពាររបស់ Real Madrid កីឡាករ Ferland Mendy បានទាញកីឡាករ Martin Braithwaite នៅក្នុងតំបន់គ្រោះថ្នាក់។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

យោងតាមប្រសាសន៍របស់លោក Koeman បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ការប្រកួតយ៉ាងដូច្នេះថា៖

ប្រសិនបើអ្នកជាអ្នកគាំទ្ររបស់ Barcelona ប្រាកដណាស់ អ្នកនឹងមួរម៉ៅ ហើយមិនសប្បាយចិត្តចំពោះការកាត់ក្តីរបស់អជ្ញាកណ្តាលទេ។ មែនហើយ ខ្ញុំគ្រាន់តែចង់និយាយថានៅតង់ទី ១ យើងហាក់ធ្វើមិនបានល្អពិតមែន ទាំងប្រព័ន្ធការពារ និង ប្រព័ន្ធប្រយុទ្ធ។ ប៉ុន្តែយើងព្យាយាមស្តារស្ថានភាពឱ្យបានល្អប្រសើរឡើងវិញនៅតង់ទី ២។ Mendy បានទាញ Braithwaite សមណាស់នឹងបានបាល់ពិន័យ ១១ ម៉ែត្រ ប៉ុន្តែលោកអជ្ញាកណ្តាលបែរជាមិនឱ្យទៅវិញ ម៉្យាងទៀតបើមើលស្ថានភាពជាក់ស្តែង ការបន្ថែមម៉ោង ៤ នាទីគឺវាមិនគ្រប់គ្រាន់៕

  លោក Ronald Koeman
Ronald Koeman
Ronald Koeman

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T