សម្តេចតេជោ ហ៊ុន សែន សម្រេចប្រកាសការចាក់វ៉ាក់សាំងកូវីដ១៩ ជាវ៉ាក់សាំងកាតព្វកិច្ច

//s9.kh1.co/b0/b027812de1f544a8859a1706772d93597de3af9a.jpg
សង្គម

 ១០-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ឆ្លៀតក្នុង ការថ្លែងសារពិសេស សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់វ៉ាក់សាំងកូវីដ ជាវ៉ាក់សាំងកាតព្វកិច្ច ចំពោះបុគ្គលទាំំងនេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីព្រឹកថ្ងៃទី ១០ មេសា ២០២១ ថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញថ្លែង ក្នុងសារពិសេស ទាក់ទងនឹងស្ថានភាព ជំងឺកូវីដ១៩ ដែលក្នុងនោះ សម្តេចបាន ឆ្លៀតឱកាស ប្រកាសយ៉ាងម៉ឺងម៉ាត់ ដាក់វ៉ាក់សាំងកូវីដ១៩ ជា វ៉ាក់សាំងកាព្វកិច្ចចំពោះក្រុមមនុស្សទាំងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ សម្តេចបានមាន ប្រសាសន៍សង្កត់ធ្ងន់ថា «ក្នុងប៉ុន្មានថ្ងៃនេះ គេបានស្តីបន្ទោសខ្ញុំថា រំលោភលើគោលការណ៍ស្ម័គ្រចិត្ត តែខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ ក្នុងឋានៈជាប្រមុខនៃ រាជរដ្ឋាភិបាល ខ្ញុំត្រូវមានភារកិច្ច ដាក់វ៉ាក់សាំងកូវីដ ជា វ៉ាក់សាំងកាត្វកិច្ច ចំពោះ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៉ីវិល និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ តែជាមួយគ្នានេះ សម្រាប់បងប្អូនប្រជាពលរដ្ឋធម្មតា ខ្ញុំនៅបន្ត ផ្តល់សិទ្ធស្ម័គ្រចិត្តដូចដើម ដដែរ។

គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ថា ប្រសិនបើដូចការគ្រោងទុក កម្ពុជានឹងទទួលបានវ៉ាក់សាំង ជាង ១១លានដូស ដោយក្នុងនោះ វ៉ាក់សាំង ៥០ម៉ឺនដូស នឹងមកដល់នៅខែមេសា ១លាន ៥សែនដូស នឹងមកដល់នៅខែឧសភា ៣លានដូស នឹងមកដល់នៅខែមិថុនា ២លានដូស នឹងមកដល់នៅខែកក្កដា និង ១លានដូសទៀត នឹងមកដល់នៅខែសីហា ប្រសិនបើគ្មានការ ប្រែប្រួលអ្វីនោះ៕

ប្រសិនបើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលវីដេអូខាងក្រោម ៖

នាទីទី ២:០៦:០០

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T