រវាង Ronaldo និង Messi ខ្លាំងដូចគ្នា តែបើឲ្យជ្រើសរើសអ្នកណាល្អជាង Usain Bolt រើសយក…

//s9.kh1.co/69/69e6bcf98eb928ed27543bf83f09154191b22b45.jpg
កីទ្បា

 ១០-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រវាង Ronaldo និង Messi ខ្លាំងដូចគ្នា តែបើឲ្យជ្រើសរើសអ្នកណាល្អជាង Usain Bolt រើសយក​ Ronaldo

បរទេស៖ បើទោះជាអ្នកគាំទ្ររបស់ក្រុម ជម្រើសជាតិអាហ្សង់ទីនក៏ពិតមែន ប៉ុន្តែអតីតកំពូលអ្នករត់ប្រណាំង លោក Usain Bolt បានធ្វើការមើលរំលង កីឡាករ Lionel Messi រួចជ្រើសរើសម្ចាស់អាវលេខ៧ក្រុម Juventus កីឡាករ Cristiano Ronaldo ថាជាកីឡាករដ៏ឆ្នើមជាងគេបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/3a/3ae8c1f7cea59c56d7435c705536f3dcb89c5378.png

អតីតម្ចាស់មេដៃមាស កីឡាអូឡាំពិក ៨គ្រឿងរូបនេះ បានថ្លែងប្រាប់ Gazetta dello Sport យ៉ាងដូច្នេះថា៖

វាពិតជាមានការលំបាកខ្លាំងណាស់ ក្នុងការជ្រើសរើសក៏ព្រោះថា ខ្ញុំជាអ្នកគាំទ្រក្រុមអាហ្សង់ទីន។ ប៉ុន្តែខ្ញុំក៏ជាអ្នកគាំទ្រដ៏ធំម្នាក់របស់ Cristiano Ronaldo។ ខ្ញុំបានកោតសរសើរ Ronaldo តាំងពីគាត់លេងអោយក្រុម Manchester United ហើយខ្ញុំក៏ជាអ្នកគាំទ្រក្រុមបិសាចក្រហម។ ខ្ញុំគិតថា គាត់មានចំណុចខ្លះល្អជាង​ Messi ព្រោះគាត់តែងតែបានបង្ហាញច្រើនលីគមកហើយ។ នោះជាមូលហេតុដែលខ្ញុំជ្រើសរើស Ronaldo ៕

អតីតកំពូលអ្នករត់ប្រណាំង Usain Bolt 

ប្រភព៖​ AF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T