មិនណយទេ! Leeds ហ៊ានចូលប្រជែង Chelsea និង Arsenal តាមយកជើងស៊ុតម្នាក់នៅ PL

//s9.kh1.co/88/88e089c271327d9ac354f5d1411b4eb3e99ff7db.jpg
កីទ្បា

 ១០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Leeds ហ៊ានចូលប្រជែង Chelsea និង Arsenal តាមយក Aguero

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិប Leeds United ជាបេក្ខភាពដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងការតាមប្រមាញ់យក គោលដៅរបស់ក្លិបតោខៀវ Chelsea និង កាំភ្លើងធំ Arsenal កីឡាករ Sergio Aguero

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=368,q=100/a3/a310e43e1ac6ab40bc71eee075174f0322f5d855.png

អ្នកចាត់ការសញ្ជាតិអាហ្សង់ទីរបស់ក្រុម Leeds លោក Marcelo Bielsa សង្ឃឹមថា កីឡាកររួមសញ្ជាតិ Aguero នឹងមកចូលរួមជាមួយលោក ពេលដែលខ្សែប្រយុទ្ធរូបនេះ ចាកចេញពីក្លិបមេឃខៀវ Manchester City នារដូវក្ដៅខាងមុខ។

https://s9.kh1.co/__image/w=650,h=488,q=100/e1/e104ae826cd8642cdd73481b7a7405d98bee18a3.png

បើតាមការចុះផ្សាយរបស់ 90min.com ទាំង Man City និង Aguero បានបញ្ជាក់ថា ខ្សែប្រយុទ្ធដែលស៊ុតបានច្រើនគ្រាប់ជាងគេ ប្រចាំក្លិបមេឃខៀវរូបនេះ នឹងចាកចេញដោយពុំមានតម្លៃខ្លួន នាពេលបញ្ចប់រដូវកាល។

ជាមួយគ្នានេះ​ ក្លិប West Ham ក៏មានដំណឹងលេចឮមកថា ចង់បានខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ Aguero ផងដែរ។ ប៉ុន្តែបើតាមប្រភពខាងលើ Leeds អាចនឹងផ្ដល់ពេលវេលាចូលលេងជម្រើសដំបូង ច្រើនជាងក្លិបធំៗផ្សេងទៀត។

https://s9.kh1.co/__image/w=650,h=437,q=100/8a/8abe6c9371a9080e9896244342eba3140078c0b1.png

ជាក់ស្ដែង បើទោះជាបច្ចុប្បន្ន Leeds មានខ្សែប្រយុទ្ធ Rodrigo ដែលផ្ទេរពី Valencia កាលពីរដូវក្ដៅឆ្នាំមុន ក្នុងតម្លៃ២៧លានផោន ហើយក៏ដោយ ប៉ុន្តែ កីឡាកររូបនេះ រកបានតែ៣គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម១៨ប្រកួតនៅ Premier League។

ដែលនេះជាហេតុនាំឲ្យ អ្នកចាត់ការក្រុម Leeds លោក Bielsa ចង់បាន Aguero ដើម្បីមកពង្រឹងតំបន់ប្រយុទ្ធ ព្រោះរូបគេជាកីឡាករមានបទពិសោធន៍នៅ Premier League ស្រាប់៕

https://s9.kh1.co/__image/w=650,h=527,q=100/f1/f1851de5aef29a7d760e2c3bb404df83700d902b.png

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T