Man UTD គ្រោងដាក់កីឡាករម្នាក់របស់ខ្លួនប្ដូរយក Adrien Rabiot ពី Juventus

//s9.kh1.co/14/144803c4715bccb4fe12adf9370050f6b28be919.jpg
កីទ្បា

 ១០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Man UTD គ្រោងប្ដូរខ្សែបម្រើមិនសូវបានលេងម្នាក់នេះយក Adrien Rabiot ពី Juventus

អង់គ្លេស៖ ជោគវាសនា ខ្សែបម្រើ Donny van de Beek នៅទឹកដី Old Trafford ពិតជាមិនសូវកាក់កបប៉ុន្មានទេ ជាក់ស្ដែងគេកម្របានជាប់ជម្រើស១១នាក់ដំបូងណាស់ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Ole Gunnar Solskjaer ហើយថ្មីៗនេះប្រភពមួយបានបង្ហើបថា ក្លិបបិសាចក្រហម Manchester United នឹងយកគេទៅប្ដូរយក ខ្សែបម្រើ Adrien Rabiot ពី Juventus ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Donny van de Beek 
  ខ្សែបម្រើ Donny van de Beek 
  ខ្សែបម្រើ Adrien Rabiot
  ខ្សែបម្រើ Adrien Rabiot

Van De Beek ផ្ទេរពី Ajax មក Manchester United កាលពីឆ្នាំ ២០២០ ក្នុងតម្លៃខ្លួនប្រមាណ៤៧លានដុល្លារប៉ុន្តែពឹកមកដល់ទីនេះ គេបែរជាអង្គុយកៅអីបម្រុង ដោយត្រឹមតែជាកីឡាករជំនួសខ្សែបម្រើ Bruno Fernandes ប៉ុណ្ណោះទើបគេមិនសូវបានបង្ហាញមុខលើទីលាន ប៉ុន្តែខ្សែបម្រើសញ្ជាតិហូឡង់រូបនេះធ្លាប់និយាយថាគេពិតជាសប្បាយចិត្តក្នុងការស្នាក់នៅក្លិបនេះ។

  ខ្សែបម្រើ Donny van de beek និងលោកគ្រូបង្វឹក  Ole Gunnar Solskjaer
  ខ្សែបម្រើ Donny van de beek និងលោកគ្រូបង្វឹក  Ole Gunnar Solskjaer
  ខ្សែបម្រើ Bruno Fernandes និង   ខ្សែបម្រើ Donny van de Beek
  ខ្សែបម្រើ Bruno Fernandes និង  ខ្សែបម្រើ Donny van de Beek

យ៉ាងណាមិញ Tuttosport បានបង្ហើបថា Manchester United គ្រោងនឹងយក De Beek ទៅដាក់សំណើដល់ក្លិបសេះបង្កង់ Juventus ក្នុងការប្ដូរយក ខ្សែបម្រើ Adrien Rabiot មកវិញ។

  ខ្សែបម្រើ Donny van de Beek 
  ខ្សែបម្រើ Donny van de Beek 

Rabiot ផ្ទេរពី Paris Saint-Germain មកកាន់ Juventus កាលពីឆ្នាំ២០១៩ ដោយគ្មានតម្លៃខ្លួនខណៈដែល លោកគ្រូបង្វឹក Ole Gunnar Solskjaer ពេញចិត្តនឹងសមត្ថភាពរបស់គេនិងចង់យកកីឡាកររូបនេះមករួមក្រុម៕

  ខ្សែបម្រើ Adrien Rabiot
  ខ្សែបម្រើ Adrien Rabiot

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T