ក្ដៅៗ បុរសខ្មែរអាយុ៥៩ឆ្នាំ រស់នៅខេត្ដកណ្ដាល បានទទួលរមណភាពដោយសារជំងឺកូវីដ-១៩

//s9.kh1.co/db/db4e4d025661dae1c9f9136f2952857eb5ac1a2e.jpg
សង្គម

 ១០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បុរសខ្មែរអាយុ៥៩ឆ្នាំ រស់នៅខេត្ដកណ្ដាល បានទទួលរមណភាពដោយសារជំងឺកូវីដ-១៩។

ភ្នំពេញ៖ នៅមុននេះបន្ដិច ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីស្លាប់របស់ជនជាតិខ្មែរម្នាក់អាយុ អាយុ ៥៩ឆ្នាំ ដែលមានទីលំនៅក្នុងភូមិកណ្ដោក ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា បុរសជនជាតិខ្មែររូបនេះ បានស្លាប់បាត់បង់ជីវិតមុនពេលបញ្ជូនមកដល់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ពោលគឺនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ៥៥នាទីព្រឹក។ ហើយបន្ទាប់ពីស្លាប់ ដោយសារតែជាករណីសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាករបស់សពទៅធ្វើតេស្ដ ក៏ទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ តែម្ដង។

សេចក្ដីប្រកាសព័ត៌មាន
សេចក្ដីប្រកាសព័ត៌មាន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T