ឡូយហួស! លោកតាអាយុ ៥៨ឆ្នាំ រៀបការជាមួយនារីអាយុ១៩ ឆ្នាំ ក្រោយសុំស្រលាញ់ម្ដាយរបស់នាងមិនបាន

//s9.kh1.co/68/68f7e5c3a7853b37ef97b7dac7246c4488839e62.jpg
សង្គម

 ១០-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

នាពេលថ្មីៗនេះ មហាជនជាច្រើនបានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ជុំវិញពិធីមង្គការមួយរវាងលោកតាអាយុ៥៨ឆ្នាំ ជាមួយនឹងនារីវ័យក្មេងអាយុទើបតែ១៩ឆ្នាំ។

ឥណ្ឌូណេស៊ី៖ នាពេលថ្មីៗនេះ មហាជនជាច្រើនបានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ជុំវិញពិធីមង្គការមួយរវាងលោកតាអាយុ៥៨ឆ្នាំ ជាមួយនឹងនារីវ័យក្មេងអាយុទើបតែ១៩ឆ្នាំ។ កូនកំលោះវ័យចំណាស់រូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា បូរ៉ា ដែលដំបូងឡើយគាត់បានសុំម្ដាយរបស់កូនក្រមុំរៀបការនោះទេ ប៉ុន្ដែនាងបានបដិសេធ ហើយលើកកូនស្រីច្បងរបស់នាងឲ្យរៀបការជំនួសវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមគេហទំព័រ ​Kompas បានឲ្យដឹងថា ពិធីអាពាហ៍ពិពាហ៍នេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១កន្លងទៅ ហើយបានប្រព្រឹត្ដទៅយ៉ាងរលូន នៅក្នុងភូមិ Bana ស្រុក Bontocani នៃខេត្ដ South Sulawesi ប្រទេសឥណ្ឌូណេស៊ី ដោយថ្លៃបណ្ណាការប្រហែល ១០លានរ៉ូពី (ឬប្រមាណ ៦៨០ដុល្លារអាមេរិក) និងបូករួមដីចំនួន ១ហិកតាផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងដែរថា លោក បូរ៉ា គឺជាកំលោះចាស់ម្នាក់ ហើយកន្លងមករស់នៅតែម្នាក់ឯងនោះទេ ខណៈប្រពន្ធវ័យក្មេងរបស់គាត់ជាកូនច្បងក្នុងគ្រួសារមានបងប្អូនបង្កើត៣នាក់ ហើយឪពុកម្ដាយរបស់ពួកគេបានចែកផ្លូវគ្នាអស់រយៈពេលយូរមកហើយ ដោយបន្ទុកចិញ្ចឹមបីបាច់កូនៗ ត្រូវធ្លាក់លើស្ដ្រីជាម្ដាយដែលជាកសិករ។

ជុំវិញពិធីមង្គលការនេះដែរ លោក Ishak ប្រធានភូមិ Bana បានមានប្រសាសន៍ថា ពិធីនេះបានកើតឡើងដោយមានការព្រមព្រៀងរវាងសាមីខ្លួនទាំងសងខាង  ពោលគឺដោយសារការស្រលាញ់គ្នាទៅវិញទៅមក៕

សូមទស្សនារូបភាពខាងក្រោម៖

លោកតា បូរ៉ា និងភរិយា
លោកតា បូរ៉ា និងភរិយា
លោកតា បូរ៉ា និងភរិយា
លោកតា បូរ៉ា និងភរិយា
លោកតា បូរ៉ា និងភរិយា
លោកតា បូរ៉ា និងភរិយា
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T