មិនមែន Haaland ទេ! Neville ថាក្ដីសុបិនរបស់លោកគឺចង់ឲ្យ Man UTD នាំយកកីឡាករម្នាក់នេះមក Old Trafford

//s9.kh1.co/a4/a45cd2a0eea1044850aa5ef2005dde71c1f23f3c.jpg
កីទ្បា

 ១០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Neville ចង់ឱ្យ Man UTD នាំយកកីឡាករម្នាក់នេះជាងគេ

អង់គ្លេស៖ លោក Gary Neville ដែលជាអតីតកីឡាកររបស់ Manchester United ចង់ឃើញ ខ្សែការពារ Raphael Varane ផ្ទេរមកលេងនៅអតីតក្លិបរបស់លោកដែលបើសិនវាកើតឡើងមែន វាប្រៀបដូចសុបិនរបស់លោកក្លាយជាការពិតអ៊ីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Raphael Varane
  ខ្សែការពារ Raphael Varane

ពេលទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះបើកទ្វារឡើង បិសាចក្រហម របស់លោកគ្រូបង្វឹក Ole Gunnar Solskjaer នឹងស្វះស្វែងរកកីឡាករថ្មីៗមកបន្ថែមទៀតដើម្បីពង្រឹងប្រព័ន្ធលេងរបស់ក្រុម ហើយលោក Neville គិតថា Varane ដែលបច្ចុប្បន្នលេងឲ្យ Real Madrid គួរតែជាគោលដៅធំដែល Man UTD តាមយក។

  ខ្សែការពារ Raphael Varane
  ខ្សែការពារ Raphael Varane

លោកបានឆ្លៀតឱកាសឆ្លើយសំណួរនៅក្នុងគណនីបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនបែបនេះក្រោយអ្នកគាំទ្រសួរថាតើលោកចង់ឲ្យ Man UTD នាំយកកីឡាករណាជាងគេ៖

"គឺ (Raphael) Varane 

លោក Gary Neville
លោក Gary Neville
លោក Gary Neville

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះមានព័ត៌មានចចាមអារ៉ាមមួយបានលេខឮឡើងថា ខ្សែការពារ Raphael Varane ទំនងជាមិនបន្តកុងត្រាថ្មីជាមួយ Real Madrid នោះឡើយ និងកំពុងចង់ផ្ទេរមកលេងនៅអង់គ្លេសវិញ ខណៈដែល Manchester United តាមយកគេតាំងពីរដូវកាលម៉្លេះ៕

  ខ្សែការពារ Raphael Varane
  ខ្សែការពារ Raphael Varane

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T