សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សមាគមន៍ធនាគារ និងមីក្រូហរិញ្ញវត្ថុ បានសម្រួលដល់អតិថិជនរងផលប៉ះពាល់ព្រោះកូវីដ១៩

//s9.kh1.co/1f/1f222d8064e74488f2d4c60dad5cfeda2c391ac4.jpg
សង្គម

 ១០-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់សមាគមន៍ធនាគារ និង សមាគមន៍មីក្រូហរិញ្ញវត្ថុ ដែលបានសម្រួលបន្ធូរបន្ថយដល់អតិថិជនដែលរងផលប៉ះដោយសារកូវីដ១៩

រាជធានីភ្នំពេញ៖ យោងតាមការផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ សម្តេចអគ្គមហាសេនាបេតី តេជោ ហ៊ុន នៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០២១​ នេះ សម្តេចតេជោ បានដាក់ចេញនូវកិច្ចអន្តគមន៍ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារកូវីដ១៩ ដែលកំពុងរីករាលកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឱកាសនោះដែរ សម្តេចក៏បានថ្លែងអំណរគុណ ដល់សមាគមន៍មីក្រូហរិញ្ញវត្ថុកម្ពុជា និង សមាគមន៍ធនាគារនៅកម្ពុជា​ ដែលបានចេញនូវសេចក្តីប្រកាសពីការអនុគ្រោះដល់បងប្អូនប្រជាពលរដ្ឋ អតិថិជន ដោយបានបន្ធូរបន្ថយជួយសម្របសម្រួលនូវការបង់ការប្រាក់របស់បងប្អូនដែលរងគ្រោះដោយសារកូវីដ១៩ នៅក្នុងគ្រាដ៏លំបាកនៃស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានដាក់ចេញនូវវិធានការ ៦ចំណុចដូចក្រោម៖

ទី១៖ សម្រាប់អតិថិជន លើកលែងការបង់ការប្រាក់ និង រាល់ផាកពិន័យទាំងអស់ រយៈពេលមួយខែ និង ពន្យាការបង់ប្រាក់ដើមរយៈពេល៣ ខែ។ រាល់អតិថិជន ដែលឆ្លងកូវីដ១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ចេញដោយអាជ្ញាធរ។ សម្តេចបន្ថែមថា៖ ប្រសិនបើបន្ថែម ឬ ពន្យារយៈពេលបន្ថែមខែក៏រឹតតែល្អ។

ទី២៖ សម្រាប់អតិថិជន ដែលជាប់ធ្វើចត្តាឡីស័ក រាល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ ប្រសិនបើអតិថិនជនយល់ព្រម ព្រមទាំងការពន្យាបង់ទាំងប្រាក់ដើម និង ការប្រាក់រយៈពេលមួយខែ។

ទី៣៖ បន្តធ្វើការផ្តល់ជូននូវការរៀបចំឥណទានឡើងវិញឱ្យបានឆាប់រហ័ស និងបង្កភាពងាយស្រួលដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ។ ក្នុងចំណុចនេះ សម្តេចក៏បានសុំកុំឱ្យការផាកពិន័យ ឬលើកលែងការផាកពិន័យ ដោយប្រជាពលរដ្ឋម្នាក់កំពុងស្ថិតនៅក្នុងកាលទេសៈបែបនេះ ដកចេញនូវការផាកពិន័យ ហើយការរឹបអូសក៏ពុំគួរធ្វើក្នុងស្ថានភាពបែបនេះ។

ទី៤៖ បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្តសា្តរឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្ម មុន​ពេល និង ក្រោយមានវិបត្តិ។

ទី៥៖ ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួន។

ទី៦៖ ផ្តល់ការអនុគ្រោះ សម្រាប់អតិថិនជនដែលបាត់បង់ជីវិតដោយសារកូវីដ១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថានហិរញ្ញវត្ថុនិមួយៗ។

ត្រង់ចំណុចទី៥ និង ៦​ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងសារទរជាខ្លាំងផងដែរ។

ក្នុងខ្លឹមសារនៃការផ្សាយផ្ទាល់នៅថ្ងៃនេះ​ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ដូច្នេះថា៖ សម្តេចមិនឱ្យធនាគារដួលរលំនោះឡើយ ហើយការផាកពិន័យណាមួយពុំគួរមាននៅក្នុងដំណាក់កាលនៃស្ថានភាពដ៏លំបាកនៃការផ្ទុះយ៉ាងខ្លាំងនៃជំងឺកូវីដ១៩ បែបនេះ៕

  សម្តេចតេជោ ហ៊ុន សែន 
  សម្តេចតេជោ ហ៊ុន សែន 
  សម្តេចតេជោ ហ៊ុន សែន 
  សម្តេចតេជោ ហ៊ុន សែន 
Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T