បន្ទាន់! អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់ពលរដ្ឋ ធ្លាប់ទៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រមួយនេះ ទៅធ្វើតេស្តជាប្រញាប់

//s9.kh1.co/b3/b3bbe13e13310ce6cc50ff2337cd1659467ad74c.jpg
សង្គម

 ១០-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អនុគណៈកម្មការ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ប្រើប្រាស់សេវាកម្មនៅ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូប៊ីឃិន ខណ្ឌឫស្សីកែវ ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ​បានឱ្យដឹងថា អនុគណៈកម្មការ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ប្រើប្រាស់សេវាកម្មនៅ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូប៊ីឃិន (Laboratoire D'analyses Medicales Biobykhin) ស្ថិតនៅ​ផ្ទះលេខ ១០៨ AI ផ្លុវលេខ ២៧៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី ៤ ខែមេសា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ព្រោះអ្នកវិជ្ជមានកូវីដ១៩ បានទៅទទួលសេវានៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិក ២ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា ទីតាំងដែលបងប្អូនអាចទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ បាន រួមមាននៅវិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។ ដោយឡែក អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូប៊ីឃិន
មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ប៊ីយ៉ូប៊ីឃិន

ប្រភពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T